Connect with us

ព័ត៌មានជាតិ

ជន មិនស្គាល់មុខយកថ្មចាក់បិទ​ចំណតរថយន្តក្រុង​របស់រដ្ឋ​មិនឲ្យចេញ-ចូល

បានផុស

នៅ

 ភ្នំពេញ៖ ចំណតរថយន្តក្រុងរបស់រដ្ឋ ដែលមានទីតាំងនៅផ្លូវ៣០ម៉ែត្រ  បុរីសន្តិភាព២  ក្នុងភូមិដំណាក់ត្រយឹង  សង្កាត់ចោមចៅទី២  ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ  ត្រូវបានជនមិនស្គាល់មុខបញ្ជាឲ្យរថយន្តបែនដឹកថ្មយកមកចាក់បិទរថយន្តក្រុងរបស់រដ្ឋមិនឲ្យចតបានដោយមិនដឹងពីមូលហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការរៀបរាប់ពីលោក  សៅ គឹមស៊ន  ជាអ្នកបើករថយន្តក្រុងរបស់រដ្ឋនៅគោលដៅខាងលើបានឲ្យដឹងថា  កាលពីវេលាម៉ោង១១ព្រឹក  ថ្ងៃទី២៣  ខែមេសា  ឆ្នាំ២០២២  មានរថយន្តបែនដឹកថ្មមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3C 1908 បានដឹកថ្មមកចាក់ក្នុងចំណតរថយន្តក្រុងចំនួន៥រថយន្តនិងបិទជាប់រថយន្តក្រុងមួយគ្រឿងមិនអាចចេញបាន  ដោយមិនដឹងពីមូលហេតុនៃការចាក់ថ្មនោះទេ។

ក្រោយពីមានសកម្មភាពចាក់ថ្មនោះ លោកបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដែរ  បន្ទាប់មកអាជ្ញាធរក៏បានចុះមកដល់ទីតាំងខាងលើ តែក្រុមរថយន្តបែនដឹកថ្មមិនឃើញដឹកថ្មមកចាក់បន្តទៀតទេ។

សូមបញ្ជាក់ថា  ទីតាំងខាងលើជាចំណតររយន្តក្រុងរបស់រាជរដ្ឋាភិបាល មិនមែនជារបស់រថយន្តឯកជនណាមួយឡើយ  ហើយជនដែលដឹកថ្មយកមកចាក់បិទចំណតរថយន្តក្រុងខាងលើក៏មិនដឹងថា ជានរណាឲ្យពិតប្រាកដ និងមានបំណងអ្វីនោះដែរ។

តាមការសង្កេតឃើញថា  ចំណតរថយន្តក្រុងខាងលើរួមចំណែកយ៉ាងសំខាន់ ជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋនៅតំបន់នេះ តាមរយៈការធ្វើដំណើរ។

ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាស្រាវជ្រាវរកអ្នកដែលយកថ្មមកចាក់បិទចំណតរថយន្តក្រុងខាងលើនេះ យកមកសួរនាំ និងអនុវត្តតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម