Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ណែនាំឲ្យត្រៀមរថយន្តក្រុងដឹកពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

ដូចឆ្នាំមុនៗដែរ ប្រមុខរាជរដ្ឋាភិបាល បានប្រកាសឲ្យអាជ្ញាធរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម​-ព្រែកប្រា» ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។  

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធររាជធានីភ្នំពេញ ត្រៀមរថយន្ដក្រុងសាធារណៈ ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញដោយឥតគិតថ្លៃ ទៅកាន់បណ្ដាខេត្តនានា ដែលជាស្រុកកំណើតរបស់ពួកគាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងខែមេសាខាងមុខនេះ។ ក្រៅពីនេះ ក៏ត្រូវរៀបចំជាទឹកសុទ្ធ ជូនពួកគាត់ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ហើយតិចទៀត ជិតដល់ចូលឆ្នាំខ្មែរហើយ ចឹងត្រៀមមធ្យោបាយដឹកជញ្ជូន ដឹកបងប្អូនយើងពីភ្នំពេញទៅស្រុកដូចរាល់ឆ្នាំ ហើយកុំភ្លេចទឹកសុទ្ធថែមឲ្យគាត់ផង»។​

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាល តែងតែប្រកាសឲ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលជាការសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់ការដំឡើងថ្លៃឈ្នូលរថយន្តឯកជន ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ ៖​ អង្គ​ការ​សង់​ត្រា​ល់​បាន​លួច​បង្កើត​សហជីព​នៅតាម​រោងចក្រ​ដោយ​ប្រើ​ឈ្មោះថា “​សហជីប​ឯករាជ្យ​”

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ពាណិជ្ជកម្មវៀតណាម-ចិន ​កើន​ដល់​ជិត​ ១០០ ប៊ីលានដុល្លារ នៅ​ឆមាស​ទី​១​

ជីវិតកម្សាន្ដ១ ម៉ោង មុន

Angelababy ផ្សាយផ្ទាល់ប្រឹងរកលុយបន្ថែម តែត្រូវគេដេញឲ្យចាកចេញពីកម្មវិធី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាស​ត្រៀម​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

ផ្អាកការងារបណ្ដោះអាសន្នមន្ត្រីជាប់កិច្ចសន្យាម្នាក់ និងមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ពាក់ព័ន្ធករណីចាប់ម៉ូតូស្ត្រីម្នាក់បណ្ដាលឲ្យដួល

Sokha Hotels

ព័ត៌មានពេញនិយម