ព័ត៌មានជាតិ
កំណត់គោលដៅតំបន់ និងពេលវេលាចាក់វ៉ាក់សាំងដូសជំរុញ ចំពោះអ្នកមិនទាន់ចាក់នៅខេត្តកោះកុង
អាជ្ញាធររដ្ឋបាលខេត្ត និងមន្រ្តីសុខាភិបាលខេត្តកោះកុង កំពុងពិភាក្សាគ្នារៀបចំទីតាំងតំបន់គោលដៅ និងពេលវេលាជាក់លាក់ ដោយចុះចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ ដូសជំរុញដល់ប្រជាពលរដ្ឋដែលខកខានមិនទាន់ចាក់។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង រសៀលថ្ងៃទី២៧ ខែមេសានេះ បានឲ្យដឹងថា រដ្ឋបាលខេត្ត កំពុងតែរៀបចំយុទ្ធសាស្រ្តថ្មីលើការកំណត់ទីតាំង ក៏ដូចជាពេលវេលា ដើម្បីផ្តល់សេវាចាក់វ៉ាក់សាំង ទៅកាន់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា នាពេលខាងមុខ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានលើកឡើងទៀតថា រដ្ឋបាលខេត្តកំណត់គោលដៅតំបន់ ដែលចាក់វ៉ាក់សាំងហើយ រួមមាន៖ តំបន់សេដ្ឋកិច្ចខេត្តកោះកុង តំបន់ទេសចរណ៍តារាសាគរ ចំណតរថយន្ត ចំណតទូក និងនៅតាមសាលារៀន។ បច្ចុប្បន្ននៅតាមផ្សារ បាននិងកំពុងអនុវត្តដោយមនុស្សជិត ៥០០០នាក់ចូលរួមកចាក់វ៉ាក់សាំង ភាគច្រើនដូសទី ៣។
រាជរដ្ឋាភិបាល បានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដោយឡែកក្នុងខេត្តកោះកុង បន្តចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់សិស្សានុសិស្ស នៅតាមបណ្តាសាលានានា នៅក្នុងទូទាំងខេត្ត។ មន្រ្តីសុខាភិបាលខេត្តកោះកុង ក៏រម្លឹកដែរថា រាល់ការមកចាក់វ៉ាក់សាំង ប្រជាពលរដ្ឋចាំបាច់យកសំបុត្រកំណើត និងកាតចាក់វ៉ាក់សាំងមកជាមួយ ដើម្បីងាយស្រួលក្នុងការបញ្ចូលទិន្នន័យ។
អំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ៣ថ្ងៃ កន្លងទៅ មន្រ្តីសុខាភិបាលប្រចាំការនៅតាមវត្តអារាម និងរមណីយដ្ឋានទេសចរណ៍កម្សាន្ត បានទទួលចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួន៣៤៤ ដោយមន្រ្តីសុខាភិបាល នៅតែបន្តយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋជារៀងរាល់ម៉ោងបម្រើការងារ តាមមណ្ឌលសុខភាពនីមួយៗ ឬតាមភូមិទូទាំងខេត្ត៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


