Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គ្មានការរើសអើងនិន្នាការនយោបាយ ជាតិ​សាសន៍ ឬសាសនាអ្វីឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេស កម្ពុជា គ្មានការរើសអើងនិន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ដែលធ្វើឲ្យការចាក់វ៉ាក់សាំងនៅកម្ពុជា ទទួលបានជោគជ័យយ៉ាងល្អប្រសើរ។

ការថ្លែង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា គ្មានការរើសអើងនិន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ។ ដូច្នេះហើយ ទើបធ្វើឲ្យប្រទេសកម្ពុជា ទទួលបានជោគជ័យគាប់ប្រសើរ លើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយក៏បានធ្វើឲ្យមានភាពស៊ាំក្នុងសង្គមផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម