ព័ត៌មានជាតិ
រាជធានីភ្នំពេញនិងរដ្ឋធានីហាណូយ បន្តជំរុញកិច្ចសហប្រតិបត្តិការការងារ លើវិស័យ ពិសេសការវិនិយោគពាណិជ្ជកម្មទេសចរណ៍ វប្បធម៌វប្បធម៌ អប់រំ
ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក ឌិញ ទៀន ហ្ស៊ង DINH TIEN DUNG សមាជិក ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ខណៈដែលប្រតិភូនេះ បានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំពិភាក្សាការងារនៅពេលនេះ គឺមានគោលបំណងដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការការងាររវាងទីក្រុងទាំងពីរ ដែលបានចងសម្ព័ន្ធមេត្រីភាពនៃទីក្រុងទាំង២ រយៈពេល១៨ឆ្នាំកន្លងមក ដែលមានគ្រប់វិស័យពិសេស ការវិនិយោគ ពាណិជ្ជកម្មទេសចរណ៍ វប្បធម៌វប្បធម៌ អប់រំជាដើម។

លោកឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយលោកបញ្ជាក់ថា នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន១០៥ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន២,២លាននាក់។

លោកបញ្ជាក់ថា រាជធានីភ្នំពេញគិតមកដល់ពេលនេះ មានអគារខ្ពស់ៗជាច្រើនអគារ ដែលក្នុងនោះរួមមានអគារចាប់ពី៥ជាន់ដល់៩ជាន់មានចំនួន៧២៦អគារ កំពស់ចាប់ពី១០ជាន់ដល់១៩ជាន់មានចំនួន៤៥២អគារ, ចាប់ពី២០ជាន់ដល់២៩ជាន់មានចំនួន១២០អគារ, ចាប់ពី៣០ដល់៣៩មានចំនួន៦៥អគារនិងចាប់ពី៤០ជាន់ឡើងទៅមានចំនួន៤០អគារ។

លោកឃួង ស្រេង បានមានប្រសាសន៍បន្តថា សូមរក្សាសន្តិភាពឲ្យបានគង់វង្ស ដើម្បីជំរុញសេដ្ឋកិច្ច និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

ចំណែកលោក DINH TIEN DUNG ក្នុងឱកាសនោះ ក៏បានលើកឡើងដែរថា សម្រាប់លោកពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈអភិបាលនិងក្រុមប្រឹក្សារាជធានីភ្នំពេញចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំដោយលោកផ្ទាល់។ លោកបន្តថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ មកពេលនេះ គឺស្របពេលដែលវៀតណាមនិងកម្ពុជាគម្រប់ខួបអនុស្សាវរីយ៍លើកទី៥៥នៃទំនាក់ទំនងការទូតជាមួយគ្នា និងស្របពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់។

លោកបន្តថា ការស្វាគមន៍យ៉ាងកក់ក្តៅរបស់គណៈអភិបាលនិងក្រុមប្រឹក្សារាជធានីភ្នំពេញចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ គឺពិតជាបង្ហាញឲ្យឃើញពីចំណងមិត្តភាពដ៏យូរអង្វែងរបស់កម្ពុជានិងវៀតណាម ដែលជាអ្នកជិតខាងដ៏ល្អ៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


