Connect with us

ព័ត៌មានជាតិ

មាន​ស្ពាន​អាកាស​ថ្មើរ​ជើង តែ​ពលរដ្ឋ​នៅ​ម្តុំផ្សារដើមគ​មួយ​ចំនួន​នៅ​បន្ត​ឆ្លង​ផ្លូវ​​យានយន្ត

បានផុស

នៅ

ទោះ​បី​ស្ពាន​អាកាស​ថ្មើរ​ជើង​ផ្សារ​ដើម​គ​ ដែល​រដ្ឋាភិបាល​ចំណាយ​ថវិកា​រាប់សិបលាន​ស្ថាបនា​ដើម្បី​សម្រួល​ការធ្វើ​ដំណើរ​​ឆ្លង​កាត់​ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួននៅ​ជុំវិញ​តំបន់នោះ​​នៅ​​បន្ត​ដើរ​​ឆ្លង​ផ្លូវ​​មិន​ប្រើប្រាស់​ស្ពាន​ថ្មើរជើង​ ដោយ​មិន​បារម្ភ​ពី​​គ្រោះថ្នាក់​។

លោក អ៊ឹង ទី អាយុ៥៩ ឆ្នាំ មុខរបរ​ជា​អ្នកលក់ និង​ជួសជុល​នាឡិកា នៅ​ក្បែរ​ស្ពាន​អាកាស​ថ្មើរ​ជើង​ផ្សារដើមគរ បាន​សង្កេត​ឃើញ​ថា​ ចាប់តាំង​ពី​បើក​ដំណើរ​ការ​ឱ្យ​ប្រើប្រាស់​ស្ពាន​នេះ​មក​ ហាក់​ដូច​ជា​មិន​សូវ​មាន​អ្នក​ប្រើប្រាស់​ឡើយ។

បើ​តាម​បុរស​រូ​បនេះ អាច​មកពី​ពលរដ្ឋ​ខ្ជិលចង់​ចំណាយ​ពេល​យូរ ​ណា​មួយ​គិត​ថា​ផ្លូវ​ក៏​មិន​សូវ​មាន​ចរាចរណ៍ខ្លាំង​ហើយ​ឆ្លង​តាម​ផ្លូវធម្មតា​លឿន​ជាង​។

យ៉ាងណា​បុរ​សដដែល​បន្ត​ថា ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​ដែល​ប្រើប្រាស់​ស្ពាន​ថ្មើរជើង​នេះ ជាពិសេស​​ក្មេងៗ​ដែលមានអាយុ​ក្រោម ៤០ ឆ្នាំ​ចុះ។

លោកអ៊ឹង ទី ជាង​ជួសជុល​នាឡិកា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ជា អាយុ ៤២ឆ្នាំ ដែល​មាន​ស្រុក​កំណើត​មកពី​ខេត្ត​កំពត ហើយ​ជា​សន្តិសុខ​នៅ​ផ្សារដើមគបាន​ប្រាប់ <<កម្ពុជា​ថ្មី>> ថា ជា​ធម្មតា​អ្នក​ឆ្លងកាត់​ដែល​ប្រើប្រាស់​ផ្លូវ​អាកាស​ថ្មើរ​ជើង​នេះ មាន​ប្រហែល​ជិត៥០​ភាគរយ​នៃ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ​ដោយ​ថ្មើរជើង។ ប្រហែល​ជិត១​ម៉ោង​មាន​អ្នក​ឆ្លង​ម្ដង​នឹង​មាន​ចន្លោះ​ពី៣ទៅ៦នាក់ មាន​ថ្ងៃ​ខ្លះ​បើ​ផ្លូវ​មាន​ការ​កកស្ទះ​ចរាចរណ៍ ​អ្នក​ឆ្លង​កាត់​ស្ពាន​អាកាស​ថ្មើរ​ជើង​មាន​ច្រើន។

លោក​បាន​សង្កត់​ធ្ងន់​ថា អ្នក​ឆ្លង​ភាគ​ច្រើន​ជា​អ្នក​មាន​វ័យក្មេង​មាន​កម្លាំង​មាំមួន ហើយ​មនុស្ស​ចាស់​ដោយ​សារ​តែ​គាត់​មាន​បញ្ហា​សន្លាក់ ឬ​មិន​សូវ​មាន​កម្លាំង​​ពិបាក​ក្នុង​ការ​ឆ្លង​តាម​ស្ពាន ដូច្នេះ​គាត់​ច្រើន​តែ​ឆ្លង​តាម​ផ្លូវ​ក្រោម​ធម្មតា។

លោក សុខ ជា សន្តិសុខ​ផ្សារ​ដើមគ

ស្ពាន​អាកាស​ថ្មើរ​ជើង​ផ្សារ​ដើម​គនៅ​លើ​មហាវិថី​ម៉ៅសេទុង បាន​ដាក់​ឲ្យប្រើប្រាស់​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០២០។ ស្ពាន​ថ្មើរជើង​នេះ​មាន​បណ្ដោយ ២៨ ម៉ែត្រ​ ទទឹង ៣,៤ម៉ែត្រ ទទឹង​ផ្លូវ​ដើរផ្នែក​ខាងក្នុង ២,៨​ម៉ែត្រ កម្ពស់ ៥.៥​ម៉ែត្រ។

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញបញ្ជាក់​ថា ការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរ​ជើង​​ធ្វើ​ឡើង ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ឆ្លងកាត់​ផ្លូវ​ប្រកប​ដោយ​សុវត្ថិភាព និង​មិន​មាន​ការ​ប្រឈម​គ្រោះថ្នាក់​ណាមួយ​កើត​ឡើង។

មកដល់​ពេលនេះ ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ ៥ កន្លែង​ ដែល​ ៤ កន្លែង​បាន​ដាក់​ឲ្យ​ដំណើរ​ការ​គឺ​នៅ​តំបន់​​ផ្សារ​ដើមគរ ០១ កន្លែង នៅ​ជម្ពូវ័ន្តចំនួន​២កន្លែង នៅ​ចំណុច​ភ្លើងស្តុប​នាងគង្ហីងចំនួន​១កន្លែង និង​នៅ​ស្តុប​សន្ធរម៉ុក​ដែល​បាន​បញ្ចប់​ការ​សាងសង់​ គ្រោង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ក្នុងពេល​ឆាប់ៗ​នេះ៕

អត្ថបទ៖ វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម