ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ៖ បើសិនកុំមានសង្រ្គាមឆ្នាំ ១៩៧០ វិស័យកីឡាកម្ពុជារីកចម្រើនជាងនេះឆ្ងាយណាស់
នៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួនដល់កីឡាករ-កីឡាការិនី និងអត្តពលិក មុនពេលចាកចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី ៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ២៨ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា បើកុំមានសង្រ្គាមឆ្នាំ ១៩៧០ កីឡាកម្ពុជារីកចម្រើនជាងនេះឆ្ងាយណាស់ ដោយសារព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គយកចិត្តទុកដាក់ខ្លាំង លើវិស័យកីឡានេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ខ្ញុំនិយាយដដែល បើសិនកុំមានសង្គ្រាម កីឡារបស់កម្ពុជាអាចលឿនទៅពីនេះឆ្ងាយ ពីព្រោះពេលនោះ ព្រះករុណា ព្រះបិតា ព្រះអង្គយកព្រះទ័យទុកដាក់ខ្លាំងណាស់។ ខ្ញុំឃើញរូបភាពព្រះអង្គ បានបំពាក់មេដៃផ្ទាល់តែម្ដង ទោះបីប្រាក់ក៏ដោយ សំរិទ្ធក៏ដោយ ព្រះអង្គបំពាក់មេដាយផ្ទាល់តែម្ដង ព្រះអង្គយកព្រះទ័យទុកដាក់ទៅលើវិស័យកីឡានេះ។ អប់រំជាតិ និងវិស័យកីឡានេះ គឺថាព្រះអង្គយកព្រះទ័យទុកដាក់ខ្លាំងណាស់។ ហេតុដូច្នេះទើបរៀបចំហ្គាដេហ្វូ រៀបចំស្តាតអូឡាំពិក ទុកជាកេរមរតកឲ្យយើងដោយសព្វថ្ងៃ»។
សម្ដេចតេជោ បានបន្ថែមថា ក្នុងនោះ ពហុកីឡាដ្ឋាននៅតាមបណ្ដាខេត្តនានា ក៏មានគ្រប់កន្លែងទាំងអស់ បានបន្សល់ទុកឲ្យយើងបានប្រើប្រាស់ រហូតដល់សព្វថ្ងៃ មានកន្លែងទាត់បាល់ មានកន្លែងហែលទឹក ដែលព្រះអង្គបានធ្វើសម្រាប់កូនចៅជំនាន់ក្រោយ ហើយយើងធ្វើនៅពេលនេះ ក៏សម្រាប់កូនចៅរបស់យើងទៅថ្ងៃក្រោយផងដែរ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រទេសយើងកាលនោះ គឺជាប្រទេសមួយដែលរីកចំរើនផ្នែកកីឡាក្នុងចំណោមប្រទេសនៅក្នុងតំបន់ផងដែរ។ ប៉ុន្តែដោយសារសង្គ្រាមឆ្នាំ ១៩៧០ ត្រូវខ្ទេចខ្ទីទាំងអស់ សូម្បីតែទីក្រុងភ្នំពេញ ក៏គ្មានមនុស្សនៅដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


