Connect with us

ព័ត៌មានជាតិ

ធនាគារ​ARDB​ផ្សព្វផ្សាយ​គម្រោង​ហិរញ្ញប្បទាន​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​ពីរ​នៅ​ខេត្តរតនគិរី

បានផុស

នៅ

រតនគិរី ៖ នា​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២២ លោក​បណ្ឌិត​ប្រតិភូ កៅ ថាច ទទួលបន្ទុក​ជា​អគ្គនាយក ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង​តំណាង​ធនាគារ អេស៊ីលីដា បានធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​រួមគ្នា អំពី​គម្រោង​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល (​ដំណាក់កាល​ទី​២) គាំទ្រ​ការពង្រីក​ការដាំដុះ​បន្លែ​-​ផ្លែឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម ការកែច្នៃ​ផលិតផល​កសិកម្ម និង​ហិរញ្ញប្បទាន​គាំទ្រ​ខ្សែ​ច្រវាក់​ផលិតកម្ម ស្វាយ ស្វាយចន្ទី និង​មៀន​ប៉ៃលិន (​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស ៤+៣) ដល់​ប្រជាកសិករ សហគមន៍​កសិកម្ម សហគ្រាស​កែច្នៃ និង​តួអង្គ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ក្នុង​ខេត្ត​រតនគីរី ដោយមាន​ការចូលរួម​ពី តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម នាយករង​រដ្ឋបាល​សាលាខេត្ត ថ្នាក់​គ្រប់គ្រង​បណ្តា​ស្រុក ក្នុង​ខេត្ត​រតនគីរី និង​ប្រជាកសិករ​អញ្ជើញ​ចូលរួម​ប្រមាណ ៨៥ នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត បាន​លើកទឹកចិត្ត​ប្រជាកសិករ​រៀបចំ​ផែន​ការដាំដុះ ចិញ្ចឹម ផលិត និង​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​ប្រជាកសិករ​ធ្វើការ​ចុះបញ្ជី​ជា​អ្នកអនុវត្ត​កសិកម្ម​ល្អ (GAP) ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​សម្រាប់​ការនាំចេញ​។

លោក​បាន​ណែនាំ​ឲ្យ​ប្រជាកសិករ អនុវត្ត​ការ​ដាំដុះ​បន្លែ​តាម​បច្ចេកទេស​ទំនើប ដែលមាន​បណ្តាញ​ស្រោចស្រព និង​អាច​ដាំ​ដុះ​ក្នុងផ្ទះ​សំណាញ់ ដែល​អាច​ផលិត​បាន​ពេញ​មួយឆ្នាំ និង​ផ្សារភ្ជាប់​ទីផ្សារ​ឲ្យ​បាន​ច្បាស់លាស់ ជាពិសេស សូម​ឲ្យ​ប្រជាកសិករ​គណនា​ថ្លៃដើម​ឲ្យបាន​ច្បាស់ និង​សិក្សា​ទីផ្សារ​មុន​ធ្វើ​ការដាំដុះ​។

​ក្រោម​គម្រោង​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​នេះ ប្រជាកសិករ សហគមន៍​កសិកម្ម និង​តួអង្គ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម កសិកម្ម អាច​ទទួលបាន​ហិរញ្ញប្បទាន​តា​រយៈ ធនាគារ ARDB និង តាមរយៈ​ធនាគារ អេស៊ីលីដា ក៏បាន ដោយសារ​ធនាគារ​ARDB បានធ្វើ​សហ​ហិរញ្ញប្បទាន​ចែករំលែក​ហានិភ័យ​ជាមួយ​ធនាគារ ACLEDA​។

ជា​ចុងបញ្ចប់ លោក​បានផ្តល់​ទូរសព្ទដៃ ដល់​អតិថិជន​ដែល​ទទួល​ឥណទាន​ក្រោម​ហិញ្ញ​ប្ប​ទាន​ពិសេស​ដែល​បាន​ជាប់​ជា​អតិថិជន​គំរូ ចំនួន ៣ រូប​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម