ព័ត៌មានជាតិ
ជប៉ុនមានបំណងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រគ្រឿងសម្អាងនៅខេត្តព្រះសីហនុ
លោក Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជាបានលើកឡើងថា ជប៉ុនមានបំណងចង់បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រគ្រឿងសម្អាងនៅខេត្តព្រះសីហនុ។

ការលើកឡើងរបស់លោកFumiaki Takahashiនេះបានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំក្រុមហ៊ុនជប៉ុនជាច្រើនចូលជួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៨មេសាឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
ក្នុងឱកាសនោះលោក Fumiaki Takahashi បានជម្រាបជូនលោកអភិបាលខេត្តថា គោលបំណងក្នុងការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រគ្រឿងសម្អាងនៅខេត្តព្រះសីហនុ នេះដោយសារខាងជប៉ុនមានបច្ចេកទេស ចំណែកកម្ពុជាមានវត្ថុធាតុដើមដូចជាសូត្រមាសដែលអាចយកមកកែច្នៃធ្វើគ្រឿងសម្អាង និងសាប៊ូ ដែលជាផលិតផលដែលកំពុងពេញនិយម។

ប្រធានសមាគមរូបនេះបានបង្ហាញនូវការភ្ញាក់ផ្អើលដោយសារបានឃើញខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន មានហេដ្ឋរចនាសម្ព័ន្ធល្អស្អាត បរិស្ថានល្អស័ក្តិសមជាតំបន់ទេសចរណ៍ និងវិនិយោគ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍គណៈប្រតិភូវិនិយោគជប៉ុនដែលបានមកធ្វើទស្សនកិច្ចនិងឈ្វេងយល់ពីការអភិវឌ្ឍនៅខេត្តព្រះសីហនុហើយតាមរយៈនៃការធ្វើទស្សនកិច្ចនេះ សង្ឃឹមថា គណៈប្រតិភូនឹងជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ទៅកាន់ប្រជាពលរដ្ឋជប៉ុន និងអ្នកវិនិយោគជប៉ុនឱ្យមានការចាប់អារម្មណ៍មកទេសចរណ៍ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនឡើងព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាតារារះនាទិសនារតី និងជាប៉ូលសេដ្ឋកិច្ចរបស់ប្រទេស។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា តាមរយៈទស្សនកិច្ចរបស់គណ:ប្រតិភូ គឺអាចចាប់យកឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រោះប្រជាពលរដ្ឋកម្ពុជាចូលចិត្តប្រើប្រាស់ផលិតផលរបស់ប្រទេសជប៉ុន។
លោក Fumiaki Takahashi បានបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូ ក៏បានចូលជួបពិភាក្សាការងារជាមួយសម្តេចក្រឡាហោម សេ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីចំនួន៦ក្រសួងផ្សេងទៀត នៅរាជធានីភ្នំពេញ ក្នុងនោះក៏បានធ្វើសិក្ខាសាលាចាប់ដៃគូរវិនិយោគរវាងជប៉ុន-កម្ពុជា បានចំនួន៤លើក ១.ក្រុមហ៊ុនដៃគូរ ២.ប្រធានធនាគារអេស៊ីលីដា ៣.សហគ្រិនវ័យក្មេងកម្ពុជា និង៤.ជួបកម្មសិក្សាការីរៀននៅប្រទេសជប៉ុន ជាអ្នកគ្រប់គ្រងវ័យក្មេងកម្ពុជា។
លោកប្រធានសមាគមបានរំឭកថា នៅឆ្នាំ២០១៩ លោកក៏បានដឹកនាំគណៈប្រតិភូវិនិយោគជប៉ុន ចំនួន១០ក្រុមហ៊ុន មកទស្សនកិច្ចនៅខេត្តព្រះសីហនុផងដែរ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


