ព័ត៌មានជាតិ
សម្ដេច ស ខេង ស្នើភាគីពាក់ព័ន្ធត្រូវរួមគ្នា ធ្វើឲ្យដំណើរការបោះឆ្នោតឃុំ-សង្កាត់ ប្រព្រឹត្តដោយរលូន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នា ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងគ្មានការគំរាមកំហែង។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះការបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ ២០២២-២០២៤ នាព្រឹកថ្ងៃទី២៩ ខែមេសានេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវលើការងារសន្តិសុខ សណ្ដាប់ធ្នាក់សាធារណៈ និងវិស័យផ្សេងៗទៀត ជាពិសេសយន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ត្រូវផ្ដល់កិច្ចសហការជាដាច់ខាតដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងសម្រាប់សម័យបោះឆ្នោតនីមួយៗ ឲ្យទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា កិច្ចដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ គឺជាដំណាក់កាលតស៊ូ ប្រកបដោយការប្រកួតប្រជែងយ៉ាងតឹងតែង និងក្ដៅគគុករបស់គណបក្សនយោបាយ ដែលបានចូលរួម ហើយក៏ជាដំណាក់កាលដែលងាយនឹងកើតឡើងនូវទំនាស់ ឬបទល្មើសផ្សេងៗ អាចបង្កជាឧបសគ្គរារាំង ឬបន្ទុចបង្អាក់ដល់កិច្ចដំណើរការបោះឆ្នោតទៀតផង។
ទន្ទឹមនឹងនេះ សម្ដេចកករឡាហោម ស ខេង ក៏ស្នើឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការងារមួយ ចំនួន មានត្រូវពង្រឹងយន្តការព័ត៌មាន, គ្រប់ផែនការទំនាស់ផ្សេងៗកើតឡើងក្នុងមូលដ្ឋាន ត្រូវខិតខំដោះស្រាយពីដើមទី មិនត្រូវទុកក្លាយជាទំនាស់រ៉ាំរ៉ៃ អាចបង្កឲ្យមានចលាចលសង្គម និងក្លាយជាឧបករណ៍ នៃការកេងចំណេញផ្នែកនយោបាយ ហើយត្រូវលើកកម្ពស់តួនាទីដឹកនាំ ដោយត្រូវចាត់វិធានការតាមគ្រប់មធ្យោបាយ គ្រប់រូបភាព និងស្របតាមច្បាប់ ដើម្បីបង្ការហេតុការគ្រោះថ្នាក់នានា ក៏ដូចជាបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររបស់ខ្លួន។

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់តួនាទីដល់គណៈឞញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ទទួលខុសត្រូវដឹកនាំដោយផ្ទាល់ ក្នុងកិច្ចការធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានាឲ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខ សម្រាប់ការបោះឆ្នោត Caពិសេសធានាឲ្យកិច្ចដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥នេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងប្រកបដោយតម្លាភាព។
គួរបញ្ជាក់ថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ដោយមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន ១៧៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


