Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មាន ត្រូវអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរ ជាតិ ដែលកំពុងបំពេញបេសកកម្មលើវីស័យព័ត៌មាន នៅក្នុងប្រទេសកម្ពុជា និងនៅលើសកលលោក ត្រូវ យកចិត្តទុកដាក់អនុវត្តភារកិច្ច ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ។ ការអំពាវនាវបែបនេះរបស់សម្ដេចនាយករដ្ឋមន្ត្រី ធ្វើឡើងតាមរយៈសារលិខិត អបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ០៣ ឧសភា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា អ្នកសារព័ត៌មាន ក៏ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ទាំងផ្នែកជំនាញបច្ចេកទេស ទាំងការផលិតព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្កើនជំនឿទុកចិត្តដល់សាធារណជន និងឆ្លើយតបទៅនឹងការវិវត្ត នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានឌីជីថល ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារ ឲ្យមានសក្តានុពល។  

ទន្ទឹមនឹងនេះ សម្ដេចតេជោ បានស្នើឲ្យអ្នកសារព័ត៌មាន ចៀសវាងការផ្សាយព័ត៌មានបំភ្លៃការពិត ដែលធ្វើឲ្យសាធារណជនបាត់បង់ជំនឿ និងធ្វើឲ្យប៉ះពាល់ដល់តម្លៃ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងតម្លៃរបស់សា្ថប័នសារព័ត៌មានទាំងមូល ផងដែរ៕

អត្ថបទ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម