ព័ត៌មានជាតិ
លោក ជា ច័ន្ទបរិបូរណ៍ ហៅបុគ្គល ប៊ុត ប៊ុនតិញ ថា ជាបុគ្គលបំផ្លាញនូវសាសនា
មានប្រសាសន៍ឆ្លើយតបការលើកឡើងរបស់បុគ្គលសង្ឃ ប៊ុត ប៊ុនតិញ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នេះ លោក ជា ច័ន្ទបរិបូរណ៍ បានថ្លែងថា បុគ្គលនេះ គ្រាន់តែកោរសក់គ្រងចីវរ ធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាតែប៉ុណ្ណោះ បុគ្គលនេះគឺជាសំរាមសង្គម ដែលបានរត់ទៅបោកប្រាស់ប្រជាពលរដ្ឋនៅឯក្រៅប្រទេស។
លោក ជា ច័ន្ទបរិបូរណ៍ អ្នកតាមដានការអភិវឌ្ឍន៏សង្គមបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីយ៉ាងដូច្នេះថា “បុគ្គល ប៊ុត ប៊ុនតិញ នេះ គ្រាន់តែកោរសក់គ្រងចីវរ ធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។ បុគ្គលរូបនេះ គឺជាបុគ្គលដែលបំផ្លាញនូវសាសនារបស់យើង ហើយបុគ្គលនេះ ជារឿយៗតែងតែប្រមាថមាក់ងាយ មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន។ ខ្ញុំឮសំឡេងនេះ ខ្ញុំភ្ញាក់ផ្អើលដែរ”។ លោកថា ប្រសិនបើនិយាយថា ខ្លួនមិនចង់កើតជាខ្មែរ ហើយប្រមាថដល់ខ្មែរបែបនេះ បុគ្គលនេះគួរតែកុំនិយាយភាសាខ្មែរ ពីព្រោះបុគ្គលនោះ ចេះភាសាផ្សេងយ៉ាងស្ទាត់ជំនាញទៀតផង។

លោក ជា ច័ន្ទបរិបូរណ៍ អះអាងដែរថា “បុគ្គលសង្ឃ ប៊ុត ប៊ុនតិញ នេះ គឺជាសំរាមសង្គម ដែលបានរត់ទៅបោកប្រាស់ប្រជាពលរដ្ឋនៅឯក្រៅប្រទេស ប៉ុន្តែបុគ្គលនេះ បោកប្រាស់បានបន្តិចបន្តួចប៉ុណ្ណោះ ដោយសារតែបងប្អូនខ្មែរយើងនៅទីនោះគេដឹង គេស្គាល់ អំពីចរិតមារយាទរបស់បុគ្គលនោះ។ លោកថា បើស្ដាប់សម្ដីជននេះ គឺជាជនពាល ដូចជាជនដែលប្រើថ្នាំញៀនគ្មានសតិ ជាព្រះសង្ឃ ជាមនុស្សឡើយ ពុទ្ធបរិស័ទ នឹងមិនជ្រើសរើសបុគ្គលបែបនេះធ្វើជាស្អែកបុណ្យនោះឡើយ។
បើតាមលោក ជា ច័ន្ទបរិបូរណ៍ បុគ្គលនេះ បានសន្យាថា នឹងដុតខ្លួន ប៉ុន្តែច្រើនឆ្នាំហើយ អត់ឃើញទាន់ដុតខ្លួនសោះ ហើយកំពុងតែសំងំបោកប្រាស់ប្រជាជនខ្មែរនៅសហរដ្ឋអាមេរិក ដើម្បីប្រមូលលុយសាងសង់ភូមិគ្រឹះនៅឯអាមេរិក ហើយដាក់ឈ្មោះថា ជាវត្តអារាមទៅវិញ។ លោកថា បើតាមដឹងមានវត្តចំនួន២នៅទីក្រុងប៉ារីស មានព្រះសង្ឃមានចរិតបែប ប៊ុត ប៊ុនតិញនេះដែរ ហើយទីបំផុតព្រះសង្ឃស្ទើរតែគ្មានចង្ហាន់ឆាន់ វត្តក៏ស្ទើរតែគ្មានមនុស្សចូល ដោយសារតែបញ្ហានេះ គណៈកម្មការវត្តបង្ខំឲ្យបុគ្គលចំនួន២រូបនោះ ចាកចេញពីវត្ត។
គួររំលឹកថា ថ្មីៗនេះ បុគ្គលសង្ឃ ប៊ុតប៊ុនទិញ បាននិយាយក្នុងឃ្លីបវីដេអូមួយ ពីអាមេរិក ដោយនិយាយប្រមាថទៅលើប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ដែលពួកគាត់គ្រោងអញ្ជើញទៅទទួលសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក នាពេលខាងមុខ ដោយបុគ្គលនេះបានអះអាងយ៉ាងនេះថា “ដុតធូបដុតទៀន ធ្វើយ៉ាងណាកុំឲ្យមកជាខ្មែរ…ទៅកើតពូជអីក៏កើតចុះ កុំកើតជាពូជខ្មែរ ព្រោះក្បាលវាថោក ពូជអត់កំណើត”៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


