Connect with us

ព័ត៌មានជាតិ

តើលោក កឹម សុខា បានពិភាក្សារឿងអ្វីខ្លះជាមួយសម្តេចតេជោ ហ៊ុន សែន រយៈពេលប្រមាណ ៤ ម៉ោង កាលពីម្សិលមិញ?

បានផុស

នៅ

កាលពីថ្ងៃទី ៨ ខែឧសភាម្សិលមិញ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សប្រឆាំងសង្រ្គោះជាតិ បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ សពសម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយនៅក្នុងឱកាសនោះលោក កឹម សុខា និងប្រតិភូត្រូវបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងរំលែកទុក្ខជាមួយសម្តេចតេជោ ផងដែរ។ នេះបើតាមការឲ្យដឹងពីលោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា នៅព្រឹកថ្ងៃទី ៩ ខែឧសភានេះ ហើយលោកថា ក្នុងជំនួបនេះ មានបញ្ហាមួយចំនួនត្រូវបានលើកយកមកពិភាក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មុត ចន្ថា បានថ្លែងថា ក្នុងនាមខ្មែរតែមួយ និងស្របតាមប្រពៃណីខ្មែរ ក្នុងនាមជាពុទ្ធសាសនិកជន និងជាអ្នកដឹកនាំនយោបាយ ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសីលធម៌ និងគុណធម៌ លោក កឹម សុខា បានដឹកនាំប្រតិភូអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង កាលពីថ្ងៃអាទិត្យ ទី ៨ ខែឧសភា នៅខេត្តកំពង់ចាម។

លោកថា «យើងមានការសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលសម្តេច គឺជាធនធានមួយរូបដែលបានធ្វើវិភាគទានមានតម្លៃ និងបានចូលរួមបម្រើ និងការពារជាតិមាតុភូមិកម្ពុជា រហូតជីវិតចុងក្រោយរបស់សម្តេច»។

បើតាមលោក មុត ចន្ថា នៅក្នុងឱកាសនោះលោក កឹម សុខា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរលោក កឹម សុខា បានចូលសម្តែងការគួរសម និងបានចូលរួមមរណទុក្ខដោយក្តីសោកស្តាយដោយផ្ទាល់ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទោះជាយ៉ាងណា លោក មុត ចន្ថា បានអះអាងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា បានផ្លាស់ប្តូរយោបល់គ្នាយ៉ាងពិស្តារ អំពីបញ្ហាជាតិចម្បងៗ មានជាអាទិ៍៖ ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ យុទ្ធនាការបង្ការ និងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋខ្មែរ, ការស្តារសេដ្ឋកិច្ចនៅក្រោយបរិបទជំងឺរាតត្បាតកូវីដ-១៩, ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការកសាងហេដ្ឋរចនាសម្ព័ន្ធជាតិសំខាន់ៗ ព្រមទាំងស្ថានការណ៍ក្នុងតំបន់ និងពិភពលោកជាដើម។ លោកថា កិច្ចសន្ទនានេះបានចំណាយរយៈពេល ៤ ម៉ោង ប្រកបដោយការស្ថាបនា និងការយោគយល់គ្នា ដែលបានបញ្ចប់ដោយអាហារសម្រន់សាមគ្គី ក្នុងមនោសញ្ចេតសប្បាយរីករាយ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច២ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង២ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១០ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម