ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនបុរស ២នាក់ ចូលភ្ជួរដីនៅតំបន់ ៣ ដែលជាតំបន់ហាមឃាត់
បុរស២នាក់បងប្អូនត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថសហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២២ ខណៈដែលបុរសទាំងពីរនាក់យកគោយន្តកន្ត្រៃ ១គ្រឿងចូលភ្ជួរលើដីតំបន់៣ ដែជាតំបន់ហាមឃាត់។

លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី០៩ ខែឧសភា នេះថា កាលពីព្រឹកថ្ងៃទី៨ ខែឧសភា កម្លាំងអាវុធហត្ថខេត្ត មានរូបលោកផ្ទាល់ជាអ្នកដឹកនាំ និងកម្លាំងការិយាល័យប៉ូលីសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ ឆ្នាំង ដែលមានលោក ជិន សុផាត ប្រធានការិយាល័យ ដឹកនាំបានចុះ ទៅឃាត់ខ្លួនបុរសពីរនាក់និងគោ យន្តកន្ត្រៃ១គ្រឿង កំពុងធ្វើសកម្ម ភាពភ្ជួរដីក្នុងតំបន់៣ ដែលជាតំបន់ ហាមឃាត់ នៅចំណុចអូរដូនជ្រាប និងអូរកំពឹស ស្ថិតក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង។

លោកមេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ដែលបានឃាត់ខ្លួនមាន ឈ្មោះ គួន ស្រេង អាយុ៣៧ឆ្នាំ និង២ ឈ្មោះគួន សុគុណ អាយុ៣០ឆ្នាំ អ្នកទាំង ២ជាបងប្អូននឹងគ្នារស់ នៅក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់ លែង ដោយបានយកគោយន្តកន្ត្រៃ ១គ្រឿង ចូលភ្ជួរដីក្នុងតំបន់៣អស់ចំនួនកន្លះហិចតា លើផ្ទៃដី៨ហិកតា ដែលពួកគេបានប្រគល់ជូនរដ្ឋវិញកាលពីពេលថ្មីៗកន្លងមកនេះ។

ក្នុងពេលឃាត់ខ្លួនបុរសទាំង២នាក់ខាងលើនេះកម្លាំងសមត្ថកិច្ចដកហូ តវត្ថុតាង គោយន្តកន្ត្រៃ១គ្រឿង។ ជនសង្ស័យ ទាំងពីរនាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងចាត់ការបន្ត ចំណែកវត្ថុតាងបានរក្សាទុកនៅប៉ុស្តិ៍ រដ្ឋបាលឃុំសំរោងសែន៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


