ព័ត៌មានជាតិ
កម្ពុជាដាក់ប្រើប្រាស់ ប្រព័ន្ធឯកសារឌីជីថល នៅរដ្ឋបាលស្រុក និងឃុំ ជាលើកដំបូង
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចាប់ផ្តល់ដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធឯកសារឌីជីថល ជំនាន់ទី ១ (FMIS Portal V1) នៅរដ្ឋបាលស្រុក និង រដ្ឋបាលឃុំ ដែលជំហានដំបូងអនុវត្តសាកល្បងនៅតាមស្រុក និងឃុំប្រមាណ ២៦០ មុននឹងឈានទៅពង្រីកនៅទូទាំងប្រទេស។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធឯកសារឌីជីថលជំនាន់ទី១ នេះបានធ្វើឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថលនេះនឹងជួយសម្រួលមួយកម្រិតថែមទៀតដល់ការអនុវត្តថវិកានៅរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដែលបច្ចុប្បន្នរដ្ឋបាលស្រុកនិងរដ្ឋបាលឃុំដែលកន្លងមកត្រូវចំណាយពេលច្រើនក្នុងការបញ្ជួនឯកសារជាក្រដាសមកកាន់រតនាគារខេត្ត ហើយក្នុងករណីមានកំហុសឆ្គងផ្សេងៗ ឯកសារជាក្រដាសនោះត្រូវរុញបញ្ជួនត្រឡប់ទៅវិញដើម្បីធ្វើការកែតម្រូវ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ជាមួយនឹងការអភិវឌ្ឍន៍ប្រព័ន្ធថ្មី កិច្ចដំណើរការនេះនឹងត្រូវបានប្រែក្លាយបញ្ជួនឯកសារក្នុងលក្ខណៈជាឌីជីថលជំនួសវិញ ដែលធ្វើឱ្យមានផលចំណេញជាច្រើនទាំងពេលវេលា និងថវិកា ពិសេសនឹងជួយបង្កើននូវប្រសិទ្ធភាពនៃការអនុវត្តថវិកាសម្រាប់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តទៀតថា ប្រព័ន្ធនេះនឹងលប់បំបាត់ការងារដែលធ្វើដោយដៃមកជាការធ្វើការងារតាមប្រព័ន្ធឌីជីថលវិញ តាមរយៈទូរស័ព្ទដៃវៃឆ្លាតរបស់មន្ត្រីស្រុក និងឃុំ ដែលជំហានដំបូងនេះ ក្រសួងចាប់ផ្តើមសាកល្បងអនុវត្តទៅលើរដ្ឋបាលស្រុកចំនួន៧៥ និងរដ្ឋបាលឃុំចំនួន១៨៥ មុននឹងឈានទៅពង្រីកការប្រើប្រាស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំផ្សេងទៀតនៅទូទាំងប្រទេស។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា តាមរយៈប្រព័ន្ធនេះ ក្រសួងក៏បានដាក់ឱ្យអនុវត្តនៅតាមក្រសួងស្ថាប័នទាំងស្រុងចំនួន២៧ រួចហើយលើការទូទាត់បៀរវត្ស ការទូទាត់លើការចំណាយដោយគ្មានការប្រើប្រាស់ឯកសារជាក្រដាសទៀតឡើយ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ការរៀបចំឱ្យមានប្រព័ន្ធឯកសារឌីជីថលនេះ មិនមែនជាការចៃដន្យនោះទេ ដែលជាការគិតគូរយ៉ាងច្បាស់លាស់ផ្អែកតាមផែនការសកម្មភាព នៃយុទ្ធសាស្ត្រការកែទម្រង់ប្រព័ន្ធរដ្ឋបាលថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ របស់រាជរដ្ឋាភិបាល នៅក្នុងបរិការួមនៃការកែទម្រង់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋ។
លោកអគ្គបណ្ឌិតសភាចារ្យ បានចាត់ទុកការបង្កើតប្រព័ន្ធឯកសារឌីជីថលនេះ ជាសមិទ្ធិផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិផលជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងកាលៈទេសៈដ៏លំបាកកន្លងមក ពិសេសផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ហើយលទ្ធផលទាំងនេះ នឹងជួយជំរុញការកែទម្រង់នានារបស់រាជរដ្ឋាភិបាលឱ្យកាន់តែខិតកៀកទៅរកគោលដៅដែលបានដាក់ចេញ ពិសេសគឺការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធឌីជីថល គឺជាគន្លងការងារថ្មីរបស់រាជរដ្ឋាភិបាល។ ដូច្នេះមន្ត្រីរាជការត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ក្នុងការចាប់យកនូវការផ្លាស់ប្តូររបៀបរបបនៃធ្វើការងារនេះ ក្នុងស្មារតីតាមឱ្យទាន់សម័យកាល និងការវិវត្តន៍នៃសង្គម និងសេដ្ឋកិច្ចឌីជីថល។
នៅក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ បានណែនាំដល់ រដ្ឋបាលស្រុកនិងឃុំ ត្រូវរៀបចំក្រុមការងារទទួលបន្ទុកប្រើប្រាស់ប្រព័ន្ធនេះ ក៏ដូចជាមន្ត្រីកំពូលទទួលបន្ទុកសម្រាប់ផ្តល់ព័ត៌មាន ក្នុងការស្នើសុំគាំទ្រនៅពេលជួបប្រទះនឹងបញ្ហានានា។
អគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា ចំណែរតនាគារខេត្ត និងក្រុមការងារបច្ចេកទេស នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង ត្រូវសហការជិតស្និទ្ធ និងជួយផ្តល់ការគាំទ្របន្ថែមប្រកបដោយភាពបុរេសកម្ម នូវការប្រើប្រាស់ប្រព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ និងពន្យល់ឱ្យអស់សេចក្តីទៅកាន់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ ដើម្បីឱ្យការអនុវត្តប្រព័ន្ធនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


