ព័ត៌មានជាតិ
កម្ពុជា ទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍជាមធ្យម ២១៥លានដុល្លារ ក្នុងមួយឆ្នាំ
ជាមធ្យមកម្ពុជា ទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍប្រមាណ ២១៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់គាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា (IDP) ដោយក្នុងនោះវិធានការគន្លឹះបួនជាក់ស្តែង (ការបញ្ចុះតម្លៃអគ្គិសនី ការរៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ការពង្រឹងទីផ្សារពលកម្ម និងការរៀបចំផែនការមេអភវិឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង) ទទួលបានការគាំទ្រច្រើនជាងគេ ប្រមាណ ៩៣៨,៥លានដុល្លារអាមេរិក។

យោងតាមប្រព័ន្ធទិន្នន័យស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជាបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១៥-២០២០ ដៃគូអភិវឌ្ឍន៍បានផ្តល់ហិរញ្ញប្បទានប្រមាណ ១.២៨៧,២លានដុល្លារអាមេរិក។ នេះបើតាមការបង្ហាញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP MTR) តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន ក.អ.ក. នៅថ្ងៃទី ១១ ខែ ឧសភា។

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រាបជូនដៃគូអភិវឌ្ឍន៍និងវិស័យឯកជន អំពី ខ្លឹមសារសំខាន់ៗនៃរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ និងបច្ចុប្បន្នភាពនៃការកែសម្រួលឯកសារគោលនយោបាយ IDP ក្រោមការដឹកនាំរបស់ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


