Connect with us

ព័ត៌មានជាតិ

មក​ដឹង​ប្រាក់​ខែ​គ្រូ​បង្រៀន​ទាំង ៣ កម្រិត​ ពី​បឋម​ដល់​មហាវិទ្យាល័យ

បានផុស

នៅ

​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើការ​ដំឡើង​ប្រាក់បៀវត្សដល់​គ្រូ​បង្រៀន​​​ ដើម្បី​​ទ្រទ្រង់​ការ​រស់នៅ​​ឲ្យ​បាន​សមរម្យ។ ប្រាក់បៀវត្សរបស់​គ្រូ​បង្រៀន ត្រូវបានរៀបចំ​បែងចែក​ទៅ​តាម​កម្រិត​​ខុសៗ​គ្នា​។

បើ​តាម​ឯកសារ​មួយ​បានបង្ហាញពីប្រាក់ខែ​គ្រូ​បង្រៀន​ សម្រាប់​ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមឬហៅថាប្រភេទ (ក) ទទួលបានប្រាក់បៀវត្សអតិបរមា ២,១៦៥,០០០ រៀល និងអប្បបរមា ១,៤៦២,៥០០​រៀល។ គ្រូកម្រិតមូលដ្ឋានទទួលបានប្រាក់បៀវត្សច្រើនបំផុត ១,៨៤៥,០០០រៀល និងទាបបំផុត ១,៣៤០,០០០​រៀល។

ដោយឡែក​សម្រាប់​គ្រូ​កម្រិតបឋមឬប្រភេទ (គ) ទទួល​បាន​ប្រាក់បៀវត្សពី ១,២៤២,៥០០ រៀល រហូតដល់ ១,៦២៥,០០០ រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់​កម្ពុជា​ថ្មី​កាលពី​ព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ​២០២២ ថា ក្រសួងអប់រំបានបន្តលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀនឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកបានលើកពី​ប្រាក់​បៀវត្ស ដោយ​ប្រៀបធៀបប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០១៥​ គឺមានចន្លោះត្រឹមតែជាង ៥ សែន​រៀល ដល់​ ១​លាន​២​សែន​រៀល​ប៉ុណ្ណោះ ខណៈប្រាក់បៀវត្ស​គ្រូបង្រៀននៅឆ្នាំ២០២២នេះ​ មានចន្លោះ​ពី​ ១ លាន ២ សែនរៀល ដល់ ២ លាន ១ សែនរៀល

លោកបានបន្តថា គុណភាពគ្រូបង្រៀននៅតែស្ថិតក្នុង​ចំណោមអាទិភាព​កំពូលរបស់​ក្រសួងអប់រំយុវជននិងកីឡា ដែលបានបង្កប់នៅក្នុងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំយុវជន និងកីឡា ដែលត្រូវបានគាំទ្រដោយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម