Connect with us

ព័ត៌មានជាតិ

អូស្ត្រាលីជួយលើកកម្ពស់ផលិតកម្មដំណាំដំឡូងមីនៅកម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលអូស្រ្តាលី កម្មវិធី CAVAC” បានរៀបចំផ្ទះសំណាញ់សម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺដើម្បីជួយបង្កើនផលិតកម្មដំឡូងមីឱ្យបានកាន់តែខ្ពស់សំដៅលើកស្ទួយដល់ជីវភាពកសិករកាន់តែប្រសើរ។

គម្រោងផ្ទះសំណាញ់នេះត្រូវបានគាំទ្រដោយមូលនិធិរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី CAVACអនុវត្តដោយក្រុមហ៊ុន ខាតណ្ហ អ៊ីមើជីង ម៉ាឃីត និងគាំទ្របច្ចេកទេសដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច(CIAT)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រគល់ផ្ទះសំណាញ់សម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺកាលពីរសៀលថ្ងៃទី១១ ខែឧសភា នៅខេត្តស្ទឹងត្រែង លោកស្រី Amber Cernobs លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គម្រោងផ្ទះសំណាញ់សម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺ ដែលរដ្ឋាភិបាលអូស្រ្តាលី
តាម​រយ:កម្មវិធី CAVAC ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករ។ ព្រោះថា ផលិតកម្មដំឡូងមីមានឥទ្ធិផលជាវិជ្ជមានលើសេដ្ឋកិច្ចគ្រួសារ ចូលរួមកាត់បន្ថយភាពក្រីក្រ ។

លោកស្រីបានបន្តថា កន្លងមកមិនមែនតែកម្ពុជាទេ សូម្បីប្រទេសក្នុងតំបន់មួយចំនួនក៏បាននឹងកំពុងរងផលប៉ះពាល់ដោយសារជំងឺម៉ូសាអ៊ិចនេះយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យទិន្នផលដំឡូងមីរបស់បងប្អូនប្រជាកសិករធ្លាក់ចុះយ៉ាងគំហុក ហើយ​បានប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចគ្រួសារ។ លោកស្រីសង្ឃឹមថា គម្រោងនេះនឹងជួយដោះស្រាយបញ្ហាចំពោះមុខជូនប្រជាកសិករ គឺផលិតពូជសុទ្ធល្អ គ្មានជំងឺឆ្កង ផ្តល់ទិន្នផលខ្ពស់ និងធានាបានគុណភាព។

លោក ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានគាំទ្រនិងចាត់ទុកគម្រោងនេះមានសារៈ
ប្រយោជន៍ដើម្បីកំណើនផលិតកម្មដំឡូងមី ផលិតភាពកំណើនសេដ្ឋកិច្ចគ្រួសារតាមរយ:ការប្រើប្រាស់ពូជដំឡូងមីគ្មានជំងឺ។

លោកអភិបាលខេត្តណែនាំឲ្យប្រធានមន្ទីរកសិកម្មខេត្ត និងមន្រ្តីជំនាញខិតខំបន្ថែមទៀត ធ្វើការពង្រីកពូជដំឡូងមីគ្មានជំងឺនេះឲ្យបានគ្រប់គ្រាន់ឆ្លើយតបតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ លោកអភិបាលខេត្តសង្ឃឹមថាលទ្ធផលដែលទទួលបានពីគម្រោងនេះនឹងជួយឲ្យផលិតកម្មដំឡូងមីនៅទូទាំងខេត្តស្ទឹងត្រែងមានកំណើនធានាបានពូជដំឡូងមីមានសុខភាពល្អ ទិន្នផលខ្ពស់ និងគុណភាពល្អ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានវាយតម្លៃលើលទ្ធផលសិក្សាស្រាវជ្រាវ សាកពិសោធន៍ ដើម្បីបន្សុត ពូជដំឡូងមីគ្មានជំងឺ និងផ្តល់ទិន្នផលខ្ពស់ដែលកម្មវិធី CAVAC (ដំណាក់កាលទី២) សហការអនុវត្តជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ហើយបាននិងកំពុងហុចផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់។ លោករដ្ឋមន្ត្រីសង្ឃឹមថា លទ្ធផលនេះនឹងជួយពង្រីកពូជសុទ្ធ គ្មានជំងឺទទួលបានទិន្នផលខ្ពស់ ដើម្បីផ្សព្វផ្សាយជូនប្រជាកសិករនៅទូទាំងខេត្តស្ទឹងត្រែង និងជាបន្ត បន្ទាប់យកទៅចែកជូនខេត្តនៅក្នុងតំបន់នេះទាំងមូលធ្វើការដាំដុះឲ្យទាន់រដូវ។

លោករដ្ឋមន្ត្រីបានស្នើសុំឱ្យមន្រ្តីជំនាញយកចិត្តទុកដាក់បង្កើនចំណេះដឹងបច្ចេកទេសទាក់ទងការបង្កាត់ ជ្រើសរើស
បន្សុតពូជដំណាំដំឡូងមីនេះនៅតាមចំការ និង ក្រុមហ៊ុនផ្ទាល់ដើម្បីធ្វើការផ្សព្វផ្សាយពូជ និងបច្ចេកទេឲឲសជូនកសិករនៅទូទាំងតំបន់នេះទទួលបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៥០ នាទីutes មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម