Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ និងមន្រ្តីដែនដី ប្រើពេល ៣ខែ កំណត់វិនិច្ឆ័យដីធ្លី នៅឃុំជ្រោយប្រស់ ស្រុកកោះកុង

បានផុស

នៅ

អាជ្ញាធរខេត្តកោះកុង និងមន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នឹងប្រើពេលវេលា ២ ទៅ ៣ខែ ដើម្បីចុះពិនិត្យកំនត់វិនិច្ឆ័យបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ឃុំជ្រោយប្រស់ ស្រុកកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិជ្រោយប្រស់ និងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ត្រូវបានអាជ្ញាធរខេត្តកោះកុងផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីចាប់ពីសប្តាហ៍ក្រោយនេះហើយ ដោយតម្រូវឱ្យប្រជាពលរដ្ឋម្ចាស់ដីបង្ហាញមន្ត្រីបច្ចេកទេសរួមមាន អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឯកសារបញ្ជាក់សាវតាដី ជាដើម។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បញ្ជាក់នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះថា តបតាមសេចក្តីត្រូវការចង់របស់ប្រជាពលរដ្ឋឱ្យមានឯកសារកាន់កាប់អចលនទ្រព្យដីធ្លីរឹងមានតាមផ្លូវច្បាប់ ទើបរដ្ឋបាលខេត្តចាត់ចែងឱ្យមានមន្រ្តីមកធ្វើកំណត់វិនិច្ឆ័យដីធ្លីនៅឃុំជ្រោយប្រស់នេះតែម្តង គ្រាពួកគាត់បានរស់នៅអាស្រ័យផលជាយូរឆ្នាំមកហើយ។

លោក សុខ សុទ្ធី ណែនាំអំពីដំណើរការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី គឺជាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីថ្មីមានលក្ខណៈហ្មត់ចត់ ច្បាស់លាស់ និងបច្ចេកទេសទំនើប ដើម្បីឱ្យកម្មវិធីនេះអនុវត្តទៅសម្រេចដោយជោគជ័យបាន ទាមទារឱ្យមានការខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តកម្មវិធីផ្ទាល់ ព្រមទាំងមានការចូលរួមយ៉ាងជិតស្និតពីរដ្ឋបាលដែនដី។

ជាពិសេសប្រជាពលរដ្ឋម្ចាស់ដីផ្ទាល់ដែលមានកាតព្វកិច្ចចូលរួមសហការចង្អុលបង្ហាញពីតាំងដី ព្រំដី ផ្តល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុតដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យឱ្យបានគ្រប់គ្រាន់តាមទម្រង់ និងនីតិវិធីដែលបានកំណត់។ តែទោះបីយ៉ាងណា លោកអភិបាលរងខេត្តកោះកុង នៅមិនទាន់អាចប្រាប់ទិន្នន័យចំនួនប្រជាពលរដ្ឋច្បាស់លាស់នៅឡើយទេអំពីការទទួលបានការវាស់វែងកំនត់ដីធ្លីខាងលើនេះ។

ចំពោះដំណើរការនៃការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ អាជ្ញាធរខេត្តកោះកុង ឱ្យដឹងទៀតថា ចាប់ផ្តើមពីដំណាក់កាលនៃការចុះបញ្ជីដី ការបិទផ្សាយទិន្នន័យក្បាលដី ការស្នើសុំប្រទានកម្មពីរាជរដ្ឋាភិបាល ទើបអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋបាន។

មូលហេតុដែលតម្រូវឱ្យការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិជ្រោយប្រស់ និងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ស្នើសុំប្រទានកម្ម គឺដោយសារតែទីតាំងដីនេះ ជាទីតាំងដីដែលត្រូវបានកាត់ឆ្វៀលចេញពីដីតំបន់គម្របព្រៃឈើឆ្នាំ២០០២ និងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនហ្គ្រីនរិច តាមរយៈអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា។

កន្លងទៅ អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធធ្លាប់បានកំណត់វិនិច្ឆ័យ និងចេញប្លង់កម្មសិទ្ធិសម្គាល់អចលនទ្រព្យជូនប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារនៅក្រុងខេមរភូមិន្ទ ស្រុកបូទូមសាគរ និងស្រុកស្រែអំបិល៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម