Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរផ្ទៃក្នុងជាង ៣០ម៉ឺននាក់ ចេញកម្សាន្តទូទាំងប្រទេសថ្ងៃចុងសប្តាហ៍

បានផុស

នៅ

ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២២ មានចំនួនសរុបមាន៣០២,៨១២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៨៧,៣៣៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥,៤៧៧នាក់ បានចេញដើរកម្សាន្តនៅទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ នៅព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីប្រកាសដដែល គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

– ខេត្តព្រះសីហនុ ៥៩,៤២១នាក់

– ខេត្តបាត់ដំបង ៣៨,២១០នាក់

– រាជធានីភ្នំពេញ ៣៧,១៥២នាក់

– ខេត្តកំពត ៣០,១០៥នាក់

– ខេត្តកែប ២៣,៨៤៩នាក់

– ខេត្តសៀមរាប ២២,៩៤៣នាក់

– ខេត្តកំពង់ស្ពឺ ១៦,៦៨៨នាក់។

សូមបញ្ជាក់ថា ភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើងជាលំដាប់ ចាប់តាំងពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិមក។ ការកើនឡើងជាលំដាប់នេះ ដោយសារការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ទទួលបានជោគជ័យ និងការរៀបចំកែច្នៃតំបន់ទេសចរណ៍ថ្មីៗ ជាច្រើនដើម្បីក្នុងវិស័យទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម