ព័ត៌មានជាតិ
លោក សុខ ទូច មើលឃើញមានទិដ្ឋភាព៣ សម្រាប់ការឃោសនាការបោះឆ្នោត ឃុំ សង្កាត់របស់បក្សនយោបាយ
នៅថ្ងៃទី២៣ ខែឧសភា នេះ គឺជាថ្ងៃទី៣ហើយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នេះ ហើយជារួម សភាពការណ៍ទូទៅ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា ប៉ុន្តែសម្រាប់លោក សុខ ទូចមើលឃើញមានទិដ្ឋភាព៣។
លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាលើកឡើងយ៉ាងដូច្នេះថា ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ ខ្ញុំបានបានតាមអង្កេតសភាពការណ៍នៃការឃោសនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សធំៗ២ ដែលបានដាក់បេក្ខភាពរបស់ខ្លួនច្រើននៅតាមឃុំសង្កាត់ ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ឧសភា ឆ្នាំ២០២២នេះ ខ្ញុំសង្កេតឃើញមានទិដ្ឋភាពចំនួន៣គឺ៖
១- ការរៀបចំការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅដោយស្មើភាព តម្លាភាព សេរីភាព និងគ្មានការរារាំង។
២- ទោះបីជាគណបក្សណាឈ្នះអសនៈក្រុមប្រឹក្សាឃុំ សង្កាត់ តិចឬច្រើនក្ដី នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលនេះ គណបក្សនយោបាយនីមួយៗសុទ្ធតែបានចូលរួមឃោសនាយ៉ាងសកម្ម នូវគោលនយោបាយរបស់ខ្លួន ដែលបានតាក់តែង ដើម្បីអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា។
៣- ដំណើរការបោះឆ្នោតរបស់ប្រជាជាតិមួយ ដែលត្រូវបានរៀបចំដោយជាតិសាសន៍ខ្លួនឯងផ្ទាល់ ព្រមទាំងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋខ្លួន នោះហើយគឺជាការអនុវត្តប្រជាធិបតេយ្យយ៉ាងពេញលេញ។
បើតាមលោកលោក សុខ ទូច គេមិនអាចចម្លងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសណា យកមកដាក់ឱ្យអនុវត្តនៅប្រទេសមួយបាននោះទេ ហើយការអនុវត្តលទ្ធិប្រជាធិបតេយ្យ ពុំចាំបាច់ទាមទារឱ្យទាល់តែមានការគាំទ្រពីប្រទេសប្រជាធិបតេយ្យផ្សេងទៀត ទើបជាប្រជាធិបតេយ្យពេញលេញនោះឡើយ៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៥ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


