ព័ត៌មានជាតិ
លោក សុខ លូ៖ ផលិតផលកសិកម្មនៅបាត់ដំបងនៅមានច្រើនណាស់ តែខ្វះការកែច្នៃនាំចេញ
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បច្ចុប្បន្ននេះផលិតផលកសិកម្មនៅបាត់ដំបងនៅមានច្រើនណាស់ ប៉ុន្តែអ្វីដែលជាការបារម្ភនោះ គឺការខ្វះខាតការកែឆ្នៃផលិតផលទាំងនោះសម្រាប់ធ្វើការនាំចេញទៅលក់នៅក្រៅប្រទេស។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការយល់ដឹងអំពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ នៅសណ្ឋាគារស្ទឹងសង្កែ ក្រោមអធិបតីភាពលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ឧសភានេះ លោក សុខ លូ មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុន និងក្រុមអាជីវករដែលជាការបង្ហាញនូវបរិយាកាសនៃការធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះខេត្តបាត់ដំបង មានអ្នកវិនិយោគទុន មកបណ្តាក់ទុនជាច្រើន នៅក្នុងវិស័យទេសចរណ៍ វិស័យកែច្នៃ។

លោកអភិបាលខេត្តបានបន្តទៀតថា បច្ចុប្បន្នផលិតផលកសិកម្មនៅបាត់ដំបងនៅមានច្រើនណាស់ ដែលត្រូវបានធ្វើការកែច្នៃឱ្យមានតម្លៃបន្ថែម ដើម្បីឱ្យកសិករមានចំណូលថវិកាបានខ្ពស់ ហើយពេលដល់រដូវប្រមូលផលម្តងៗយើងត្រូវជួបនឹងការលំបាក។
លោក សុខ លូ បានបញ្ជាក់ថា៖ “ការនាំចេញទៅក្រៅប្រទេសជាការចាំបាច់ តែការកែច្នៃក្នុងស្រុកកាន់តែចាំបាច់សម្រាប់ពង្រឹងផលិតផលក្នុងស្រុក ខណៈការកែច្នៃក្នុងស្រុកមានហើយ តែមិនទាន់ឆ្លើយតបតាមតម្រូវការរបស់ប្រជាកសិករ ដែលនេះគឺជាក្តីកង្វល់របស់អាជ្ញាធរខេត្ត ដែលត្រូវតែយកចិត្តទុកដាក់ជំរុញដល់វិនិយោគិន និងអាជីវករទាំងអស់ពិនិត្យមើលលើបញ្ហានេះបន្ថែមទៀត ដើម្បីធ្វើការកែច្នៃផលិតផលចេញពីកសិកម្មរបស់យើងថែមទៀត”។

លោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានលើកឡើងថា បន្ទាប់ពី ច្បាប់ស្ដីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១មក នៅមានសមាជិក សមាជិកា ពាណិជ្ជករ នៅតាមបណ្ដាខេត្តភាគច្រើនមិនទាន់បានយល់ដឹងនៅឡើយ ដូច្នេះទើបសភាពាណិជ្ជកម្មកម្ពុជាគ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ថ្មីនេះជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្ត ដែលមានការិយាល័យសភាពាណិជ្ជកម្មបានយល់ដឹងកាន់តែទូលំទូលាយថែមទៀត ដើម្បីគៀងគរអ្នកវិនិយោគជាតិ អន្តរជាតិទៅវិនិយោគផ្ទាល់ដល់ខេត្តបាត់ដំបង។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានណែនាំដល់ពាណិជ្ជករ និងក្រុមអាជីវករ នៅខេត្តបាត់ដំបង មិនត្រូវធ្វើការប្រកួតប្រជែងណា ដែលនាំឱ្យបាត់សីលធម៌ គុណធម៌ និងភាពទំនួលខុសត្រូវនោះទេ អ្វីដែលសំខាន់ គឺត្រូវផ្តល់នូវទំនុកចិត្តដល់អ្នកប្រើប្រាស់ដោយភាពស្មោះត្រង់។
លោករដ្ឋលេខាធិការបានបន្តទៀតថា ច្បាប់ដែលត្រូវបានយកមកផ្សព្វផ្សាយនាពេលនេះ រួមមាន ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវាជាដើម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន