ព័ត៌មានជាតិ
គម្រោងវារីអគ្គិសនីតាតៃ កំពុងស្វែងរកដំណោះស្រាយជូនពលរដ្ឋរងផលប៉ះពាល់
គម្រោងវារីអគ្គិសនីតាតៃលើអានុភាព ១៥០មេហ្កាវ៉ាត់ដែលវិនិយោគក្នុងទំហំទឹកប្រាក់ជាង៣៨៩ លានដុល្លារអាមេរិកស្ថិតនៅស្រុកថ្មបាំងខេត្តកោះកុងប៉ះពាល់ដីចម្ការរបស់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរសម្របសម្រួលដោះស្រាយ ដើម្បីកុំឱ្យមានការរាំងស្ទះដល់គម្រោង។

ថ្លែងនៅក្នុងកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ហារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនវារីអគ្គិសនីកាលពីថ្ងៃទី២៧ឧសភា លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុងបានមានប្រសាសន៍ថា បញ្ហានេះកើតមានឡើងដោយសារគម្រោងវារីអគ្គិសនីតាតៃលើអានុភាព ១៥០មេហ្កាវ៉ាត់ និងត្រូវសាងសង់នៅស្រុកថ្មបាំង ខេត្តកោះកុង ហើយទីតាំងសាងសង់នេះប៉ះចំដីចម្ការរបស់ប្រជាពលរដ្ឋ ដែលជាដីមានប័ណ្ណកម្មសិទ្ធិ។

លោកបានបន្តថា បន្ទាប់ពីកិច្ចប្រជុំពិភាក្សាសម្រសម្រួលនេះ ដំណោះស្រាយមានបីជម្រើស សម្រាប់ភាគីទាំងពីរពិចារណាសម្របសម្រួលដោះស្រាយគឺជម្រើសទី១ ក្រុមហ៊ុនវារីអគ្គិសនីអាចធ្វើផ្លូវទំហំ ៨ម៉ែត្រ ចូលទីតាំងដោយកាត់តាមព្រំដីរបស់ប្រជាពលរដ្ឋ (ដីក្រុមហ៊ុន លឹម លុង និងដី លោក ស៊ុន សាមឿន)។ ផ្ទៃដីដែលប៉ះពាល់សម្រាប់ធ្វើផ្លូវនេះ ក្រុមហ៊ុនវារីអគ្គិសនីនឹងត្រូវសងសំណងសមរម្យទៅម្ចាស់ដីតាមការចរចារ, ជម្រើសទី២ ក្រុមហ៊ុនវារីអគ្គិសនី អាចជួលដីរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ដល់ការសាងសង់ និងជម្រើសទី៣ ប្រសិនបើ ជម្រើសទី១ និងទី២ មិនអាចអនុវត្តទៅបាន នោះក្រុមហ៊ុនអាចចរចាជាមួយម្ចាស់ដី ដើម្បីទិញដីដែលប៉ះពាល់នោះក្នុងតម្លៃសមស្របណាមួយ។
គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើដែលមានអានុភាព១៥០មេហ្កាវ៉ាត់ ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១កន្លងទៅនេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ខាងមុខ។
គម្រោងនេះក្រុមហ៊ុនបានវិនិយោគក្នុងតម្លៃជាង៣៨៩ លានដុល្លារគឺជាគម្រោងមួយដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង២គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។គម្រោងនេះ ផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះ៤ឆ្នាំសម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង៕សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


