សេដ្ឋកិច្ច
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនចិនមួយ កំពុងសិក្សាគម្រោងសង់វារីអគ្គិសនី១.៤០០មេហ្គាវ៉ាត់នៅខេត្តស្ទឹងត្រែង
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង បានសហការជាមួយនឹងក្រុមហ៊ុនចិនមួយ កំពុងសិក្សាគម្រោងសាង សង់វារីអគ្គិសនីកម្លាំង១.៤០០មេហ្គាវ៉ាត់នៅខេត្តស្ទឹងត្រែង។
យោងតាមសំណើរបស់ក្រុមបច្ចេកទេសហ៊ូដុង នឹងចុះសិក្សាលើទីតាំងភូមិសាស្ត្រក្រុងស្ទឹងត្រែង ស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកថាឡាបរិវ៉ាត់ តាមដងទន្លេមេគង្គ។ ក្រុមបច្ចេក នឹងចំណាយពេលសិក្សារយៈពេល ៦ខែ គិតចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ ២០២២។

លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានឲ្យអ្នកយកព័ត៌មានដឹងថា ការចុះសិក្សាគម្រោងនេះ ក្រុមហ៊ុនជំនាញបានទទួលគោលការណ៍ពីក្រសួងពាក់ព័ន្ធថ្នាក់ជាតិ ហើយនេះគ្រាន់តែជាដំណាក់កាលចុះសិក្សាតែប៉ុណ្ណោះ។ គេនៅមិនទាន់ទទួលបានការអនុញ្ញាតឲ្យមានការសាងសង់ទំនប់នេះជាផ្លូវការពីរាជរដ្ឋាភិបាលនៅឡើយទេ។
អ្នកនាំពាក្យសាលាខេត្តបាននិយាយថា ប្រសិនបើគម្រោងនេះអាចប្រព្រឹត្តទៅតាមផែនការមែននោះ ពលរដ្ឋនឹងទទួលបានផលប្រយោជន៍ច្រើនជាងផលប៉ះពាល់ អាចជួយដល់ប្រជាជនក្នុងខេត្តស្ទឹងត្រែងក៏ដូចជាក្នុងប្រទេសមកកម្ពុជាលើគ្រប់វិស័យ។


សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងមានទំនប់វារីអគ្គិសនីសេសានក្រោម ២ សាងសង់រួចរាល់ជាទំនប់ដ៏ធំមួយនៅកម្ពុជា ដែលអាចផលិតថាមពលបាន ៤០០មេហ្គាវ៉ាត់កំពុងដំណើរការប្រើប្រាស់សព្វថ្ងៃ ហើយគម្រោងទី ២នេះ អ្នកជំនាញបច្ចេកទេសកំពុងចុះសិក្សានៅឡើយ៕
អត្ថបទ៖ងិនលីម


-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


