Connect with us

ព័ត៌មានជាតិ

ខេម ជេដ អេស៊ា និងគ្លូបប៊លហែល សហការចុះឈ្មោះស្ថាប័នសុខភាព មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៅកម្ពុជាទៅក្នុង GlobalHealth Magazine

បានផុស

នៅ

មន្ទីរសម្រាកព្យាបាលស៊ីងមេដខេមបូឌា និងក្រុមហ៊ុន ខេម ជេដ អេស៊ា សហការ​ជាមួយ​វិទ្យាស្ថាន​សុខាភិបាល​របស់​ប្រទេស​សិង្ហ​បុរី គ្លូ​ប​ប៊​ល​ហែល អាស៊ី ប៉ា​ស៊ី​ហ្វី​ក បានរៀបចំកម្មវិធីចុះឈ្មោះស្ថាប័នសុខភាព(HEALTH DIRECTORY) ដល់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រដែលមានវត្តមានក្នុងប្រទេសកម្ពុជា ទៅក្នុងទស្សនាវដ្តី GlobalHealth Magazine និងប្រគល់ពានរង្វាន់ Global Health Award ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​នេះ​ បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​ ២៨ ខែឧសភា ឆ្នាំ ​២០២២ នៅ​សណ្ឋាគារ​ហៃ​យ៉ា​ត​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ផងដែរ។

​លោកស្រី​ ពិន នេត្រា សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន ខេ​ម ជេ​ដ អា​ស៊ា​( Cam-Jade Asia)​និង​ជា​នាយិកា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ស៊ី​ង​មេ​ដ​ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ «​គោលបំណង​តែមួយ​របស់​យើង ​គឺ​លើកកម្ពស់​ស្តង់ដារ​មន្ទីរពេទ្យ​ ខណ​:​ពេលដែល​ពួកគាត់​កំពុង​ខិតខំ​ប្រកួតប្រជែង​ពី​គុណភាព​ក៏ដូចជា​ប្រសិទ្ធភាព​ដែល​គួរតែមាន​ការទទួលស្គាល់​ និង​គាំទ្រ​ពី​ប្រទេសជិតខាង ព្រមទាំង​ជួយ​បង្កើត​បណ្តាញ​និង​ភាពជា​ដៃគូ​លើ​ឆាក​អន្តរជាតិ​»។ លោក វេជ្ជ បណ្ឌិត Ravi Shrestha សហ ស្ថាបនិក នៃ​គ្លូ​ប​ប៊​ល​ហែល បាន​ថ្លែងថា លោក​ចង់ឃើញ​មន្ទីរពេទ្យ គ្លីនិក និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​របស់​កម្ពុជា មានឈ្មោះ​នៅក្នុង​ទស្សនា​វ​ដ្តី​ GlobalHealth Magazine និង​ផ្សព្វផ្សាយ​ទៅដល់​តំបន់ និង​ពិភពលោក ព្រោះ​វិស័យ​សុខាភិបាល​កម្ពុជា​មានកា​រ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ជាពិសេស​គុណភាព និង​សមត្ថភាព​។

​គួរ​បញ្ជាក់ថា គ្លូ​ប​ប៊​ល​ហែល អាស៊ី​ប៉ា​ស៊ី​ហ្វី​ក ជា​វិទ្យាស្ថាន​ពហុ​បំណង (multidimensional) ដែល​ផ្តោតលើ​ទេសចរណ៍​វេជ្ជសាស្ត្រ​ជាមួយនឹង​សេវាកម្ម​និង​វេទិកា​ពេទ្យ ដែលគ្របដណ្តប់​លើ​បណ្តាញ​បោះពុម្ព ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម មាន​ទីតាំង​ក្នុងប្រទេស​សិង្ហ​បុរី​។ ​នេះ​ជា​លើកទីមួយ​របស់​គ្លូ​ប​ប៊​ល​ហែល អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បាន បោះជំហាន​មកដល់​កម្ពុជា ដើម្បី​ចុះបញ្ជី​ឈ្មោះ​ស្ថាប័ន​សុខភាព​ប្រចាំ​អាស៊ី ប៉ាស៊ីហ្វិក បន្ទាប់ពី​ឥណ្ឌា , ថៃ​, វៀតណាម​,​សិង្ហ​បុរី​, ម៉ាឡេស៊ី ​និង​ឥណ្ឌូនេស៊ី ។​

​គ្លូ​ប​ប៊​ល​ហែល អាស៊ី​ប៉ាស៊ីហ្វិក បាន​ត្រូវគេ​ទទួលស្គាល់​ស្គាល់​ថា​ស្ថាប័ន​កំពូល​មួយ​ក្នុងការ​លើកកម្ពស់​ទេសចរណ៍​វេជ្ជសាស្ត្រ និង​បានទទួល​ជោគជ័យ​តាំងពី​ឆ្នាំ ២០១៦​ ក្នុងការជួយ​អ្នកជំងឺ​អន្តរជាតិ​ស្វែងរក​ការថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​នៅ​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក​លើ​ផ្នែក​៖ ១.​ទទួលស្គាល់​ចំពោះ​ការច្នៃប្រឌិត​ដ៏​អស្ចារ្យ​ក្រុមហ៊ុន​របស់​អ្នក​។ ​២.​ទាក់ទាញ​ឱកាស​អាជីវកម្ម​ថ្មីៗ និង ឈានដល់​អតិថិជន​សក្ដានុពល។ ៣.​ត្រូវបាន​បង្ហាញ​នៅក្នុង​ទស្សនា​វ​ដ្តី Global health and Travel -Asia-Pacific​។ ៤. ឈានដល់​អ្នក​ដឹក នាំ​ផ្នែក​ថែទាំ​សុខភាព​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​និង​ទី​៥-​ទទួលស្គាល់​ស្ថាប័ន​របស់​អ្នកជា​សេវា​ថែទាំ​សុខភាព​ល្អ​បំផុត​ក្នុង​តំបន់ ។

​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា វិស័យ​សុខាភិបាល​កម្ពុជា​មានកា​រ​រីកចម្រើន​គួរឱ្យកត់សម្គាល់ និង​មាន​ជំនឿ​ជាក់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែច្រើន ជាពិសេស​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​១៩ ដែល​មិន​អាចឱ្យ​ពលរដ្ឋ​ទៅ​ក្រៅប្រទេស​ដើម្បី​ព្យាបាល​ជំងឺ​បាន ដូច្នេះ​ជម្រើស​តែមួយ​ គឺ​ត្រូវ​ព្យាបាល​ជំ​ងឺនៅក្នុង​ស្រុក។ លោកស្រី​បាន​បន្តថា ដំបូង​ប្រជាពលរដ្ឋ​មហា​ក់មាន​ការរារែក​ចំពោះ​ការព្យាបាល​ជំងឺ​នៅក្នុង​ស្រុក​តែ​ពេល​ទទួល​សេវា​ពី​មន្ទីរពេទ្យ​ក្នុងស្រុក​ពួកគាត់ ក៏​ចាប់ផ្ដើម​មាន​ជំនឿ​និង​បន្ត​ព្យាបាល​នៅក្នុង​ស្រុក​បន្តទៀត​ហើយ​ក៏​មិនចាំបាច់​ធ្វើដំណើរ​ទៅកាន់​ក្រៅប្រទេស​ ដើម្បី​ព្យាបាល​ជំងឺ​នឹង​ត្រូវអស់​ថវិកា​ច្រើន​ និង​ចំណាយ​ពេលវេលា​ធ្វើដំណើរ​ទៀត​ដែរ ។

​គួ​រម្លឹកថា ​ក្រុមហ៊ុន ខេម ជេដ អេស៊ា ខូអិលធីឌី ទទួលបានសិទ្ធិផ្ដាច់មុខ ក្នុងការបម្រើសេវាកម្ម សុខភាព និងវេជ្ជសាស្ត្រទេសចរណ៍អន្តរជាតិពីក្រុមហ៊ុន គ្លូប៊ លហែល អាស៊ីប៉ាស៊ីហ្វិក របស់ ប្រទេសសិង្ហបុរី និង​បានចុះហត្ថលេខាជាផ្លូវការ និងដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវការនៃសេវាកម្មថែទាំ​ កាលពីរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម