ព័ត៌មានជាតិ
រដ្ឋាភិបាលកូឡំប៊ីបញ្ជូនសិក្ខាកាម១៥នាក់ មករៀនជំនាញដោះមីនពីកម្ពុជា
រដ្ឋាភិបាលកូឡំប៊ី បានបញ្ជូនសិក្ខាកាមចំនួន ១៥រូប មកសិក្សារៀនសូត្រវិស័យសកម្មភាពមីននៅកម្ពុជា ដើម្បីយកជំនាញទាំងនេះ ទៅបោសសម្អាតមីន និងគ្រប់គ្រងនៅប្រទេសរបស់ខ្លួនប្រកប ដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងនៅក្នុងវគ្គបណ្តុះបណ្តាលនៅព្រឹកថ្ងៃទី ៣០ ខែឧសភា ថា ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ រដ្ឋាភិបាលកូឡុំប៊ីបានសម្រេចចាត់បញ្ជូនសិក្ខាកាមចំនួន១៥រូបមកទទួលការហ្វឹកហ្វឺនជាមួយអង្គភាព CMACនៅខេត្តសៀមរាប។
លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា វគ្គហ្វឹកហ្វឺននេះ ផ្តោតលើប្រធានបទស្តីអំពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការ” មានរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នំា ២០២២។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តទៀតថា ក្នុងចំណោមសិក្ខាកាមចំនួន១៥រូបមានស្រ្តីចំនួន២រូប ក្នុងនោះ មានទ័ពជើងគោក១០នាក់ ទ័ពជើងទឹក២នាក់ ទ័ពអាកាស១នាក់ និងតំណាងស្ថាប័នផ្នែករក្សាសន្តិភាពក្នុងវិស័យកម្ចាត់ចំនួន២នាក់ មកពីក្រសួងការពារជាតិ និងការិយាល័យបេសកកម្មរក្សាសន្តិភាពជាន់ខ្ពស់។
លោក ហេង រតនា បានរំលឹកថា ប្រទេសកូឡុំប៊ី គឺជាប្រទេសដំបូងគេ ដែលទទួលការហ្វឹនហ្វឺន សហប្រតិបត្តិការ ត្បូង-ត្បូង ក្នុងវិស័យសកម្មភាពមីនជាមួយអង្គភាពស៊ីម៉ាក់ ដែលគិតមកដល់ពេលនេះ មានសិក្ខាកាមសរុបចំនួន ១៧៣នាក់ និងវគ្គហ្វឹកហ្វឺនសរុបចំនួន ១០វគ្គ។
សូមបញ្ជាក់ថា គម្រោងផ្តល់ការហ្វឹកហ្វឺនត្បូង-ត្បូងនេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA)៕ សំអឿន

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


