Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បានខិតខំបន្តយកចិត្តទុកដាក់ធានានូវបរិយាកាសការងារ និងមុខរបរឲ្យកាន់តែទូលំទូលាយ

បានផុស

នៅ

នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាសាស្ត្រាចារ្យ គ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្សផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែឧសភា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំបន្តយកចិត្តទុកដាក់ធានា នូវបរិយាកាសការងារ និងមុខរបរឲ្យកាន់តែទូលំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នៅក្នុងពិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំបន្តយកចិត្តទុកដាក់ធានានូវបរិយាកាសការងារ និងមុខរបរឲ្យកាន់តែទូលំទូលាយ តាមរយៈការបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់, ការពង្រីកយន្តការវិសាលភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាមុខរបរ និងការងារ ឲ្យឆ្លើយតបកាន់តែប្រសើរតាមតម្រូវការអ្នកប្រើប្រាស់, ការពង្រឹងយន្តការវេទិកាការងារ និងការបង្កើនការប្រមូលផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ, ការពង្រឹងយន្តការគ្រប់គ្រង, ការប្រើប្រាស់កម្លាំងពលកម្មក្នុងប្រទេស, និងការពារពលករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស, ការបង្កើនផលិតភាពកម្លាំងពលកម្ម ដែលកំពុងស្ថិតក្នុងទីផ្សារការងារ, ការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការពង្រីកការផ្តល់សេវារកការងារឲ្យធ្វើជាដើម។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងឈានទៅសម្រេចឲ្យបាននូវបរិយាកាសការងារ និងមុខរបរកាន់តែទូលំទូលាយ។ ជាក់ស្តែង សមត្ថភាពសិស្ស-និសិ្សត នៅក្នុងវិស័យនេះ កាន់តែមានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ ព្រមទាំងមានតម្រូវការទីផ្សារការងារខ្ពស់ ផងដែរ។ 

ទន្ទឹមនឹងនេះ ក្នុងឆ្នាំ ២០២២នេះ ប្រទេសកម្ពុជា បាននិងបន្តរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេក​ទេស និងវិជ្ជាជីវៈលើកទី៥  (TVET DAY) ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” ក្នុងគោលបំណងដើម្បីលើកកម្ពស់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឲ្យឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារ នៅក្នុងស្រុក និងក្រៅប្រទេស។

លោកថា ជាទស្សនៈរួម នៅក្នុងសង្គមគ្រួសារនីមួយៗ ក៏ដូចជាក្នុងសង្គមជាតិទាំងមូល គឺមាតាបិតា អាណាព្យាបាល និងថ្នាក់ដឹកនាំនយោបាយ តែងបានកំណត់យកការផ្តល់ឱកាស ឲ្យទទួលបានការអប់រំរៀនសូត្រឧត្តុង្គឧត្តមខ្ពង់ខ្ពស់ ជាកត្តាគន្លឹះនៃភាពជោគជ័យ របស់កុលបុត្រកុលធីតា។

ក្នុងន័យនេះ ក្រៅពីការចូលរួមចំណែកជាមួយមាតា បិតា និងអាណាព្យាបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រ និងទំនុកបម្រុងសព្វគ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈដល់ការសិក្សារៀនសូត្រយុវជន យុវនារី និងកុមារ ជាទំពាំង ស្នងឫស្សីទាំងនេះ, រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដោយមានសម្តេចតេជោ ជាអ្នកដឹកនាំផ្ទាល់ បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឲ្យបាន នូវនិរន្តរភាពយូរអង្វែងនៃឱកាសទាំងនេះ សម្រាប់ទាំងពេលបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយតរៀងទៅ តាមរយៈការរក្សាការពារឲ្យបានដាច់ខាតនូវកត្តាកំណត់ ៣ ធំៗ គឺ៖ ទី១. ការពារសុខសនិ្តភាព ទី២. រក្សាឲ្យបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និង ទី៣. ពង្រឹងបន្ថែម នូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម