ព័ត៌មានជាតិ
អ្នកភូមិចម្លែកចិត្ត ក្រោយឃើញគំនរសម្រាម គរពេញរបងមន្ទីរឧតុនិយមខេត្តបាត់ដំបង
ផ្លូវក្រាលកៅស៊ូមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ ៥ ស្ថិតនៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបងជាប់របងមន្ទីរឧតុនិយមខេត្តទល់មុខសាខាកាកបាទក្រហម បានក្លាយជាកន្លែងលួចដាក់កាកសំណល់មិនធ្លាប់មាន បង្កការរិះគន់ពីអ្នកភូមិ។
អ្នកភូមិរំចេក ៤ ដែលនៅក្បែររបងមន្ទីរឧតុនិយមខេត្តបានឲ្យដឹងថា កន្លែងដែលមានកាកសំណល់ច្រើនគឺនៅក្បែរការាស់សាំងវេងស្រុន និងកន្លែងគេជួលធ្វើអាជីវកម្មជាប់ផ្លូវជាតិលេខ ៥ ដែលតាំងពីដើមមកគឺគ្មានកាកសំណល់បែបនេះទេ។


បើតាមប្រភពអ្នកភូមិ រាល់កាកសំណល់ផ្សេងៗរបស់អ្នកភូមិគឺដាក់តាមមុខផ្ទះ មានរថយន្តក្រុមអនាម័យយូរៗមកយកម្តង ហើយពេលខ្លះពួកគាត់ក៏ដុតចោលដោយខ្លួនឯងទៅ មិនធ្វើអំពើមិនគប្បីចោលផ្តេសផ្តាសបែបនេះទេ។
ត្រង់ចំណុចលើកឡើងនេះបានក្លាយជាសំនួរចោទសួររបស់អ្នកភូមិបែបនេះថា “ពួកខ្ញុំដូចជាឆ្ងល់បន្តិចថា ហេតុអីកាកសំណល់នៅចិញ្ចើមផ្លូវចូលមកក្នុងភូមិម្តុំផ្ទះពួកខ្ញុំ មើលឃើញច្បាស់យ៉ាងនេះ ហើយរថយន្តអនាម័យតែងតែចូលមកដឹកសំរាម និងកាកសំណល់ពីក្នុងភូមិពួកយើង ហើយក្រុមហ៊ុនដូចជាមិនយកចិត្តទុកដាក់ក្នុងការប្រមូលសោះចឹង”?។
ពាក់ព័ន្ធកាកសំណល់ខាងលើយុវជនឈ្មោះ”សីលា”ជាសិស្សថ្នាក់ទី១២ និង”គឹមសុង”ជាសិស្សថ្នាក់ទី ៧ បាននិយាយឲ្យដឹងប្រហាក់ប្រហែលគ្នាយ៉ាងដូច្នេះដែរថា “ខ្ញុំទាំងពីរនាក់បងប្អូនតែងធ្វើដំណើរទៅសាលារាល់ថ្ងៃខែឆ្នាំ តាំងពីខ្ញុំរៀនថ្នាក់ទី ១ រហូតដល់ថ្នាក់ទី១២នាពេលបច្ចុប្បន្ន ចំណុចខាងលើកន្លងមកពួកខ្ញុំមិនដែលឃើញមានអ្នកចោលសម្រាមនិងកាកសំណល់បែបនេះទេ ពេលពួកខ្ញុំជិះទៅសាលាម្តងៗ។ តែពេលនេះពិតជាមើលទៅគួឲ្យខ្ពើមណាស់ហើយពេលខ្លះធំក្លិនទៀតផង។
ប្រជាពលរដ្ឋក្នុងភូមិ ក៏សំណូមពរឲ្យអាជ្ញាធរក្រុងមកវែកមុខរកអ្នកដែលចោលកាកសំណល់ផ្តេសផ្តាសដែលមិនធ្លាប់មានលើចំណុចខាងលើឲ្យបានច្បាស់ និងធ្វើការណែនាំបញ្ឈប់ទង្វើបែបនេះទៀត ត្រូវចេះវេចខ្ចប់ឲ្យបានត្រឹមត្រូវហើយឲ្យក្រុមជំនាញមកប្រមូលយកទៅដុតកំទេចចោលផង ចៀសវាងបង្កឲ្យកាន់តែច្រើនឡើងប៉ះពាល់ដល់សុខភាពសាធារណះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


