ព័ត៌មានជាតិ
សាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកុមារអន្តរជាតិ
កំពង់ឆ្នាំង ៖ ទិវាខួបអនុស្សាវរីយ៍កុមារអន្តរជាតិលើកទី៧៣ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២បានប្រារព្ធធ្វើឡើងនៅក្នុងសាលាបឋមសិក្សាក្រុងកំពង់ឆ្នាំង ដែលមានមន្ត្រីរាជការតាមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សចូលរួមជាង ៥០០នាក់ ក្រោមអធិបតីភាពលោកស៊ឹម ប្រិម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង។

លោក នុត អង្គារ នាយកសា លាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងនៅក្នុងពិធីនេះបានអានរបាយការណ៍ស្វាគមន៍ក្នុងអង្គពិធីថា ដោយមានការ ចូលរួមយ៉ាងសកម្មអំពីគណៈនាយកសាលា និងលោកគ្រូអ្នកគ្រូព្រម ទាំងមាតាបិតាសិស្សបានធ្វើឲ្យសាលាមានវឌ្ឍនភាព ក្នុងការអប់រំសិក្សាបានយ៉ាងល្អប្រសើរស្របតាមនិយាមនៃការសិក្សារបស់ក្រសួងអប់រំ។ ជាមួយនេះដែរ ក៏បានធ្វើឱ្យសិស្សានុសិស្សមានចំណេះវិជ្ជានិងការយល់ដឹងឮផ្សារលើការសិក្សាទទួលបានពិន្ទុល្អអាចនឹងប្រឡងឡើងថ្នាក់បានជាង៩ភាគរយ។

ក្នុងឱកាសនេះដែរ លោកនាយកសាលាក៏បានសំណូមពរដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សត្រូវខិតខំបង្រៀននិងរៀនឲ្យបានល្អប្រសើរថែមទៀត ដើម្បីក្លាយជាគ្រូល្អ សិស្សល្អ និងជាពលរដ្ឋល្អដែលជាទំពាំងស្នងឫស្សីសម្រាប់បន្តវេនក្នុងការរួមគ្នាកសាងប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងពេលអនាគត។

នៅក្នុងពិធីនេះដែរ លោក ស៊ឹម ប្រិមប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង ក៏បានអានសារលិខិតរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៅ ក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកុមារអន្តរជាតិ០១ មិថុនា ។
លោកក៏បានអំពាវនាវផងដែរ ដល់មាតាបិតាសិស្សនិងអាជ្ញាធរនៅគ្រប់មូលដ្ឋានសូមយកចិត្តទុកដាក់ដល់កុមារកុមារីគ្រប់ក្រុមគ្រួសារ សូមបញ្ជូនកូនក្មួយចូលរៀនឲ្យបានគ្រប់គ្នាដើម្បីបង្កើនធនធានមនុស្ស សម្រាប់ជួយកសាងប្រទេសជាតិក្នុងពេលអនាគត។ ជាពិសេសសូមរួមគ្នាលុបបំបាត់ការកេងប្រវ័ញ្ចលើពលកម្មកុមារដោយជំរុញ និងជួយឧបត្ថម្ភគ្រប់មធ្យោបាយឱ្យកុមារក្រីក្របានចូលរៀនគ្រប់ៗគ្នា ដើម្បីពួកគេមាន ចំណេះដឹងលើកស្ទួយជីវភាពរបស់ក្រុមគ្រួសារពួកគេឲ្យមានជីវភាពថ្កុំថ្កើងរុងរឿងក្នុងពេលអនាគត។

នៅក្នុងចុងកម្មវិធីនេះដែរ ក្រុមការងារ ក៏បានចែកជូនអំណោយដល់សិស្សក្រីក្រនៅក្នុងសាលាបឋម សិក្សាគំរូក្រុងចំនួន១០០នាក់ និងចែករង្វាន់ជូនដល់សិស្ស ៣ល្អ ចំនួន១៩នាក់ និងដល់សិស្សក្រុមសិល្បៈរបស់សាលាផងដែរ ដើម្បីលើកទឹកចិត្តពួកគេឲ្យខិតខំរៀន សូត្រអោយទទួលបានពិន្ទុល្អថែមទៀតដើម្បីអនាគតរុងរឿង៕
ដោយ ៖ ឈៀងថារិទ្ធ




-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


