ព័ត៌មានជាតិ
ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត! ឯកឧត្តម វង សូត និងលោកជំទាវ ដឹកនាំសមាជិកបក្សចំនួន៦ពាន់នាក់ ដង្ហែក្បួននៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រែកក៏ដូចជាឃុំនានា ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបចំនួន៦.០០០នាក់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រារព្ធបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត បង្ហាញពីការយកប្រៀប ឈានដល់ជ័យជម្នះ ក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។

ក្នុងពិធីដង្ហែក្បូនបិទ បញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ លោក-លោកស្រី សមាជិក-សមាជិកា ជាក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក ឃុំ ក្នុងក្របខ័ណ្ឌស្រុក គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ ព្រមទាំងសមាជិក-សមាជិកា យុវជន គណបក្ស ចំនួន៦ពាន់នាក់។

ក្នុងនោះ ពិធីដឹកនាំក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានប្រព្រឹត្តធ្វើឡើងមានរបៀបរៀបរយ មានសណ្តាប់ល្អ ដោយគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត ។

ថ្លែងនាឱកាសនោះ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ឯកឧត្តម វង សូត បានពាំនាំបណ្តាំការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសមាជិក-សមាជិកា សកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តទៅបានយ៉ាងរលូន នៅក្នុងក្របខ័ណ្ឌ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទាំងមូល ។
ឯកឧត្តម បន្ដថា ជាមួយគ្នានោះ សមាជិកបក្សទាំងអស់ត្រូវណែនាំ ឱ្យប្រជាជនស្គាល់អំពីលេខរៀងគណបក្សប្រជាជន បានបង្រៀនពីការគូសសន្លឹកឆ្នោត និងការត្រួតពិនិត្យឯកសារបម្រើដល់ការបោះឆ្នោត ដូចជា អត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងអញ្ជើញប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ។

ទន្ទឹមនឹងនោះ ឯកឧត្តម វង សូត បានថ្លែងអំណរគុណចំពោះក្រុមការងារចុះជួយឃុំ ក៏ដូចជាមន្ត្រីបក្ស និងសមាជិកគណបក្សប្រជាជននៃឃុំទូទាំង ស្រុកពញាក្រែក ដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ។

គូសបញ្ជាក់ថា ស្រុកពញាក្រែក មាន៨ឃុំ និងប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតមានចំនួន៨៤,៥១៦នាក់ ក្នុងនោះ មានមណ្ឌលបោះឆ្នោតចំនួន២៣៦ការិយាល័យផងដែរ៕
ដោយ ៖ សាន វិឡែម













-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


