Connect with us

ព័ត៌មានជាតិ

គ.ជ.ប ចេញសេចក្ដីណែនាំ ស្ដីពី បេក្ខជនលាលែង ឬទទួលមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្សនយោបាយ

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពី បេក្ខជនលាលែង ឬទទួលមរណភាព ឬបាត់បង់សមាជិកភាពពីគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីណែនាំនេះ បានឲ្យដឹងថា អនុលោមតាមច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ព្រមទាំងសេចក្ដីណែនាំ ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ ស្ដីពី បែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែម នៃគណបក្សនយោបាយដែលត្រូវទទួលបានអាសនៈ ក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានណែនាំដល់គណបក្សនយោបាយ ឬបេក្ខជនទាំងអស់ដូចខាងក្រោម៖

១. ការសុំលាលែង ឬមរណភាព ឬបាត់បង់សមាជិកភាពីគណបក្សនយោបាយ ត្រូវធ្វើឡើងតាមគណបក្សនយោបាយសាមី ដែលមានបញ្ជីបេក្ខជ​នឈរឈ្មោះ ដោយគណបក្សនយោបាយសាមី ត្រូវធ្វើលិខិតជូនដំណឹងជាបន្ទាន់ មកគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ពាក់ព័ន្ធឲ្យបានមុនថ្ងៃ គធ.ខប ស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។

២. ការសុំលាលែង ឬមរណភាព ឬបាត់បង់សមាជិកភាពីគណបក្សនយោបាយ ដែលមិនមានលិខិតជូនដំណឹងរបស់គណបក្សនយោបាយសាមីនោះទេ គធ.ខប ត្រូវធ្វើលិខិតជូនដំណឹងទៅគណបក្សនយោបាយសាមីវិញ ឲ្យបានជ្រាបពីករណីនេះ ហើយណែនាំឲ្យគណបក្សនយោបាយសាមី ធ្វើលិខិតជូនដំណឹងមក គធ.ខប ឲ្យបានទាន់ពេលវេលា ដូចមានចែងក្នុងចំណុច ១ខាងលើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម