Connect with us

ព័ត៌មានជាតិ

គ​.​ជ​.​ប ទទួលបាន​បណ្ដឹង​សរុប​ចំនួន​១២៦ ក្នុងនោះ​មាន​៥៣​បណ្តឹងសុំ​ឲ្យ​មានការ​ផាកពិន័យ

បានផុស

នៅ

​លោក សោម សូ​រី​ដា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២២ នេះ​ថា គិត​ត្រឹម​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២២ ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ក្នុងដំណាក់កាល​ឃោសនាបោះឆ្នោត ដំណាក់កាល​មុន​ថ្ងៃ​បោះឆ្នោត ឬ​ថ្ងៃ​ស និង​ក្នុង​ថ្ងៃ​បោះឆ្នោត គ​.​ជ​.​ប ទទួលបាន​បណ្ដឹង​សរុប​ចំនួន​១២៦​បណ្តឹង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក សោម សូ​រី​ដា ក្នុង​១២៦ បណ្តឹង​នេះ គឺ​នៅក្នុងពេល​ឃោសនាបោះឆ្នោត​ចំនួន​៥៣​បណ្តឹង ដែលជា​បណ្ដឹងសុំ​ឲ្យ​មានការ​ផាកពិន័យ ហើយ​ក្នុងចំណោម​៥៣ បណ្ដឹង​នេះ គណបក្សនយោបាយ ឬ​ភ្នាក់ងារ​គណបក្សនយោបាយ​បាន​ប្ដឹង​មក​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​ចំនួន​២២ បណ្ដឹង ហើយ​បន្ត​ប្ដឹង​មក គ​.​ជ​.​ប ចំនួន​៩ បណ្តឹង​។

​ចំណែក​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត គ​.​ជ​.​ប បានទទួល​បណ្ដឹង​ចំនួន​៧៣ ហើយ​ក្នុងចំណោម​៧៣ បណ្ដឹង​នេះ បាន​ប្ដឹង​បន្តទៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​ចំនួន​១​បណ្តឹង ហើយ​២ បណ្ដឹង បានដាក់​ផ្ទាល់​ទៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​តែម្ដង ទាក់ទង​ទៅនឹង​ករណី​ចោទប្រកាន់​ទៅលើ​ប្រធាន​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត​។ លោក​បញ្ជាក់ថា ក្នុងចំណោម​៧៣​បណ្ដឹង ៧១​បណ្តឹង ជា​បណ្ដឹង​ពាក់ព័ន្ធ​ទៅនឹង​ការស្នើ​សុំឱ្យ​ផ្ដន្ទាទោស​ចំនួន​៣៩ បណ្តឹង និង​បណ្តឹង​ទាក់ទង​ទៅនឹង​ភាពមិនប្រក្រតី នៅ​ថ្ងៃ​បោះឆ្នោត​ចំនួន​៣២ បណ្តឹង​។​

​លោក សោម សូ​រី​ដា បានបញ្ជាក់​ទៀតថា ក្នុងចំណោម​៧១​បណ្ដឹង នៅ​ថ្ងៃ​សមាន​បណ្តឹង​ចំនួន​៣ បណ្ដឹង ហើយ​បណ្ដឹង​នៅ​ថ្ងៃ​បោះឆ្នោត​មាន​ចំនួន​៦៨ បណ្តឹង ហើយ​ក្នុងចំណោម​៦៨ បណ្ដឹង​នោះ មាន​បណ្ដឹង​ស្នើសុំ​ឲ្យ​ដាក់ទោស​ចំនួន​៣៦​បណ្ដឹង ហើយ​បណ្ដឹង​អំពី​ភាពមិនប្រក្រតី​មាន​ចំនួន​៣២​បណ្ដឹង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម