ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាកំណត់កាតព្វកិច្ចកងទ័ព ដើម្បីពង្រឹងខឿនការពារជាតិ
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការកំណត់ច្បាប់កាតព្វកិច្ចយោធាសម្រាប់ប្រជាពលរដ្ឋ ជាភាពចាំ បាច់បំផុត ដើម្បីពង្រឹងសមត្ថភាពខឿនការពារជាតិរបស់កម្ពុជា។ បណ្ឌិត សុខ ទូច លើកឡើងដូច្នេះ នៅ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ខណៈប្រមុខរាជរដ្ឋាភិបាល សម្រេចឲ្យជ្រើសរើសពលទាហានថ្មីបន្ថែម ដើម្បីបំពេញឲ្យវិស័យការពារកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឲ្យ ៣កងវរសេនាតូចបង្កើតថ្មី ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំនៃអគ្គបញ្ជាការដ្ឋាន។
ប៉ុន្តែ លោក សុខ ទូច ចាត់ទុកថា ការជ្រើសរើសកងទ័ពថ្មីបំពេញបន្ថែមនេះ មិនទាន់ឆ្លើយតបនឹងសភាពការណ៍ ហើយក៏មិនជួយឲ្យវិស័យការពារជាតិ ជាពិសេស កម្លាំងយោធាកម្ពុជាមានភាពរឹងមាំ ប្រកបដោយសមត្ថភាពពេញលេញទេ។ ជាការកត់សំគាល់ឃើញរបស់លោក គឺវិស័យការពារជាតិរបស់កម្ពុជានៅពេលនេះ នៅមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង ឧទាហរណ៍ដូចជា ប្រទេសថៃ និងវៀតណាម ជាដើម ដែលមានភាពជឿនលឿនខ្លាំង ទាំងកម្លាំងយោធា និងសព្វាវុធទំនើបៗគ្រប់ប្រភេទបម្រើឲ្យវិស័យការពារជាតិនេះ ។

ជាមួយគ្នានេះ លោក សុខ ទូច អះអាងថា នៅប្រទេសថៃ និងវៀតណាម ប្រជាជនមានសមត្ថភាពពេញលេញក្នុងការការពារជាតិគ្រប់កាលៈទេសៈ ដោយហេតុថា កាតព្វកិច្ចយោធាមានចំពោះប្រជាជន ជាពិ សេសយុវជន ដែលចំណុចនេះផ្ទុយពីកម្ពុជា ។បណ្ឌិតរូបនេះ បានជំរុញឲ្យរាជរដ្ឋាភិបាល កំណត់ឲ្យមានកាតព្វកិច្ចកងទ័ពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប គឺ ត្រូវចូលហ្វឹកហាត់ទ័ពក្នុងរយៈពេលកំណត់ណាមួយ ដើម្បីជាកម្លាំងយោធាត្រៀមប្រកបដោយជំនាញច្បាស់លាស់ និងជាចំណែកមួយដ៏សំខាន់ ដើម្បីពង្រឹងសមត្ថភាពលើវិស័យការពារជាតិរបស់កម្ពុជា។

គួរបញ្ជាក់ថា កម្ពុជា មានច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០០៦ ។ ច្បាប់នេះ មានគោលបំណងកំណត់បែបបទអនុវត្តន៍កាតព្វកិច្ច រួមចំណែកកសាងសមត្ថភាពការពារជាតិ ។ ច្បាប់នេះ កំណត់ថា កាតព្វកិច្ចយោធា ជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ដែលជាតម្រូវការរបស់ជាតិ ប៉ុន្តែ ច្បាប់ ស្ដីពីកាតព្វកិច្ចយោធានេះ នៅមិនទាន់បានអនុវត្តនោះទេ៕
អត្ថបទ ៖ ធឿន វ៉ាន់សុង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


