ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា មានរូបភាពពីរ គឺកម្ពុជាពិត និងកម្ពុជានៅលើបណ្ដាញសារព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា រូបភាពរបស់កម្ពុជា មានពីរ គឺកម្ពុជាពិត និងកម្ពុជានៅលើបណ្ដាញសារព័ត៌មាន។

នៅក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី ១៣ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាថា «លោកជំទាវអគ្គរដ្ឋទូត បើសិជាលោកជំទាវ បើសិជាគេនិយាយអង់គ្លេស ឬនិយាយបារាំង គេនិយាយល្អណាស់ លោកជំទាវស្ដាប់ទៅល្អណាស់ លោកជំទាវស្ដាប់ទៅល្អឥតខ្ចោះ ប៉ុន្តែបើលោកជំទាវ យកភាសាខ្មែរដែលគេនិយាយ លោកជំទាវនឹងឃើញតើគេប្រមាថមាក់ងាយយើងខ្ញុំយ៉ាងម៉េច ត្រង់ហ្នឹងហើយ ដែលយើងខ្ញុំមិនសុខចិត្ត ជាមួយនឹងអ្វីដែលការប្រមាថ ឬមើលពីខាងក្រៅមកចំពោះយើងខ្ញុំ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្រាប់កម្ពុជា មានពីររូបភាព គឺកម្ពុជាពិត និងកម្ពុជានៅលើបណ្ដាញសារព័ត៌មាន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជា មានពីរលោកជំទាវ កម្ពុជាពិតគឺដូច្នេះ កម្ពុជាលើសារព័ត៌មានផ្សេង ចឹងបើសិនជាលោកជំទាវយកចិត្តទុកដាក់ ការបង្ហោះហ្វេសប៊ុកក្ដី លោកជំទាវឲ្យគេបកប្រែពីភាសាខ្មែរ ទៅអង់គ្លេស ឬក៏ទៅបារាំង ឬក៏ទៅអេស្ប៉ាញរបស់លោកជំទាវទៅ អាហ្នឹងបានលោកជំទាវអាចដឹងថា គេធ្វើអ្វីៗ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


