ព័ត៌មានជាតិ
ដឹងអត់! ទាល់តែមានលុយ៥០ម៉ឺនដុល្លារជូនរដ្ឋ ទើបអាចទទួលងារជា«ឧកញ៉ា»បាន
គោរមងារ “ឧកញ៉ា” គឺជាងារមួយដែលត្រូវប្រទានដោយព្រះមហាក្សត្រ និងជាងារមួយសំដៅថា ជាអ្នកមានទ្រព្យស្តុកស្តម្ភ ឬជាសេដ្ឋី។ នាពេលបច្ចុប្បន្ននេះ ដើម្បីទទួលបានងារជា«ឧកញ៉ា»នេះ គឺបុគ្គលទាំងអស់ត្រូវមានទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារឧបត្ថម្ភជូនទៅរដ្ឋ។

លក្ខខណ្ឌពីមុនដែលទទួលបានគោរមងារជា«ឧកញ៉ា»ពីព្រះមហាក្សត្រ គឺចំពោះសប្បុរសជនណាដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី ១០ម៉ឺនដុល្លារអាមេរិកឡើងទៅ។ ប៉ុន្តែ អនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ បានសរសេរថា សប្បុរសជនណាបានផ្តល់អំណោយជូនរដ្ឋលើសពី៥០ម៉ឺនដុល្លារ ទើបអាចបានងារជាឧកញ៉ា។
សេចក្តីកែសម្រួលនោះ បានសរសេរថា ៖ «ចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ ១៩៩៤ ត្រូវបានកែសម្រួលដូចតទៅ៖ ១ ថ្មី- សប្បុរសជន ដែលធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី ១០០ ០០០ ( ដប់ម៉ឺន) ដុល្លាអាមេរិក ឡើងទៅ ត្រូវបានជូនមេដាយ ស្ថាបនាជាតិថ្នាក់លេខ ១។ សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លសលើសពី ៥០០ ០០០ (ហាសិបម៉ឺន) ដុលា្លអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារ ជា “ឧកញ៉ា” »។


ដូច្នេះ មានន័យថា គិតតាំងពីឆ្នាំ២០១៧មកដល់ពេលបច្ចុប្បន្ននេះ អ្នកដែលចង់បានងារជា«ឧកញ៉ា» ត្រូវផ្តល់អំណោយជូនរដ្ឋចាប់ពី ៥០ម៉ឺន ដុលា្លរឡើងទៅ។ ឧកញ៉ា នេះទៀតសោត ក៏មានតាមលំដាប់លំដោយនៃឋានៈពីធំទៅតូចដែរ គឺមានបីលំដាប់។ ទី១ លោកអ្នកឧកញ៉ា មានឋានៈធំជាងគេ ទី២ អ្នកឧកញ៉ា មានឋានៈធំបន្ទាប់ និងទី៣ ឧកញ៉ា មានឋានៈតូចជាងឋានន្តរស័ក្តិពីរខាងលើ។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ អ្នកឧកញ៉ា ឧកញ៉ា នៅកម្ពុជា មាន ១០៧០នាក់ហើយ។ ក្នុងនោះមាន អ្នកឧកញ៉ាជិត២០នាក់ ក៏ប៉ុន្តែនៅកម្ពុជានៅមិនទាន់មានលោកអ្នកឧកញ៉ានៅឡើយទេ។ ជាមួយគ្នានេះ ក៏មិនទាន់មានឯកសារណាមួយច្បាស់លាស់ដែលបង្ហាញពីចំនួនទឹកប្រាក់ដែលអ្នកឧកញ៉ាទាំងជិត២០រូបនេះ បរិច្ចាគប្រាក់ជូនរដ្ឋប៉ុន្មាន ទើបបានគោរមងារជា «អ្នកឧកញ៉ា»នេះឡើយ៕
ដោយ ៖ អុន ស្រីមាន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤៦ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


