Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន ស្រុកកំណើត​ជាអ្នក​ខេត្ត​សៀមរាប ឪពុក​បាត់ខ្លួន​ក្នុងជំនាន់ប៉ុលពត

បានផុស

នៅ

លោកគួច ចំរើន បានចូល​កាន់តំណែងជាអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ជំនួសលោកយន្ត មីន អតីតអភិបាល​ខេត្ត។

លោក​គួច ចំរើន​ ត្រូវ​បាន​គេមើលឃើញ​ថា​ជាមន្រ្តី​មាន​សមត្ថភាព​ និង​មាន​បទពិសោធន៍លើការ​គ្រប់គ្រង​រដ្ឋបាល។ ​ប្រមុខ​រដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន​ ធ្លាប់​អះអាងថា ខេត្តព្រះសីហនុត្រូវ​តែ​មានអភិបាលខេត្ត​ដែលខ្លាំងដូចលោកគួច ចំរើន ជាអ្នកគ្រប់គ្រង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​ថ្មី​នឹង​បង្ហាញ​ប្រវត្តិ​ខ្លះៗ​ពី​លោកគួច ចំរើន។

កុមារភាព

លោកគួច ចំរើន កើតនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ នៅភូមិតាព័រលើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ លោកជាកូនទី៤ ក្នុងចំណោមបងប្អូន ៥ នាក់ មានឪពុកបង្កើតឈ្មោះ គួច ណាំហេង បានទទួលមរណកាលក្នុងរបបប៉ុល ពត  និងម្តាយឈ្មោះសុខ ឈាង កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៤៤ នៅភូមិត្នោត ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកមានបងប្អូនប្រុសស្រីបង្កើត ៥ នាក់ ដោយ​បងស្រីទី១ឈ្មោះគួច ខាណៃ បងប្រុសទី​២ឈ្មោះ គួច ប៊ុនប៉ោ បងប្រុសទី៣ ឈ្មោះគួច ចំណាន ប្អូនស្រីពៅទី ៥ ឈ្មោះ គួច សូរិយា ហើយលោកជាកូនទី៤ នៃបងប្អូនទាំង ៥ នាក់។

ជីវិត​ក្នុង​របប ប៉ុល ពត

​ក្នុងរបបប៉ុលពត ​លោក គួច ចំរើន ស្ថិតក្នុងវ័យកុមារ​ភាព​នៅឡើយ ដោយរស់នៅភូមិតាពរ័លើ ឃុំពង្រក្រោម ដែលជាទី​កំណើត​របស់លោក។ ឪពុករបស់​លោក​បានបាត់ដំណឹងសូន្យរហូតដល់សព្វថ្ងៃ ចាប់តាំងពីក្រោយពេល​អង្គ​ការហៅ​ឲ្យ​ទៅរៀនសូត្រក្នុងសមយ័នោះ។

ប្រវត្តិសិក្សា

ក្រោយ​ថ្ងៃរំដោះថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ លោក គួច ចំរើន ដែល​ស្ថិតនៅក្នុងវ័យ​កុមារនៅឡើយ បានចូលរៀន​ថ្នាក់ដំបូងក្រោម​ផ្ទះ​មួយនៅក្នុងភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ចូល​ដល់ថ្នាក់ទី២ បានទៅ​រៀននៅសាលាគំរូកំពង់ក្តី បន្ទាប់មកបានបន្ត​ការ​សិក្សារហូតដល់ចប់ចំណេះដឹងទូទៅនៅសាលា១០មករា ខេត្តសៀម​រាបនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៨៩។

នៅឆ្នាំ១៩៩០ លោកបានចូលរៀននៅមហា​វិទ្យាលយ័​បច្ចេកទេស​កងទ័ព​ប្រទេសវៀតណាម ក្រោយមកនៅ​ថ្ងៃ ២៨ ខែមីនាឆ្នាំ១៩៩៣ បានសិក្សាបន្តនៅមហាវិទ្យាល័យនិតិ​សាស្ត្រ​និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបញ្ចប់នៅថ្ងៃទី២២ខែកក្កដា​ឆ្នាំ១៩៩៧ ដោយទទួលបានបរិញ្ញាបត្រ័វិទ្យាសាស្ត្រសេដ្ឋកិច្ច។ នៅថ្ងៃទី០១ខែតុលាឆ្នាំ២០០៤ បានចូលសិក្សានៅសាកលវិទ្យា​លយ័និតិសាស្ត្រ​និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ​ទទួលបាន​បរិញ្ញាបត្រ័ជាន់​ខ្ពស់រដ្ឋបាលសាធារណៈនៅថ្ងៃទី០១ខែសីហាឆ្នាំ២០០៧។

លោកគួច ចំរើន អាចប្រើប្រាស់បានទាំង​ភាសាអង់គ្លេស​និង​វៀតណាម។ ក្រៅពីការសិក្សានៅតាមមហាវិទ្យាល័យ និង សាកល​វិទ្យាល័យ លោក​ក៏បានទទួលការបណ្តុះបណ្តាលនិងវគ្គសិក្សាខ្លីៗ កម្រិតវិញ្ញាបនបត្រ័ ពីអង្គការ JICA លើការគ្រប់គ្រងរដ្ឋបាលមូល​ដ្ឋាន​នៅប្រទេសជប៉ុនឆ្នាំ២០០០,ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង​សំណង់លើផ្នែកច្បាប់ភូមិបាល, ពីវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លើផ្នែកហ្វឹកហ្វឺនទំនាក់ទំនងអន្តរជាតិ , ពីវិទ្យាស្ថាន​កម្ពុជាដើម្បីសិទ្ធិ​មនុស្ស លើការងាររដ្ឋបាលសម្រាប់មន្ត្រីខេត្ត-ក្រុង, ពី UNIVERSITY OF SANFRANCISCO លើច្បាប់បោះឆ្នោត, ពីវិទ្យា​ស្ថាន​កម្ពុជាដើម្បីសិទ្ធិមនុស្សលើផ្នែកអភិបាលកិច្ចល្អ និងទទួលបានវិញ្ញាបនបត្រ័ពីសាលាក្រុងភ្នំពេញលើការងាររដ្ឋបាល។

ប្រវត្តិការងារ

-ពីឆ្នាំ១៩៩៨ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ លោកគួច ចំរើន ជាបុគ្គលិកចាត់តាំងនៅសាលាខណ្ឌចំការមន។

 -ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៤ ជាអភិបាលរងខណ្ឌចំការមន។

 -ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ជាអភិបាលខណ្ឌមានជ័យ។

-ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ជាអភិបាលខណ្ឌដូនពេញ។

-ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ជាអគ្គនាយករងនៃអគ្គនាយករដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ 

-ចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់មិថុនា ឆ្នាំ២០១៩ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

-ចាប់ពីខែ​មិថុនា​ ឆ្នាំ​២០១៩ ដល់បច្ចុប្បន្ន​ ជា​អភិបាលខេត្តព្រះសីហនុ។

អាពាហ៍ពិពាហ៍

លោកគួច ចំរើន បាន​រៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ អ៊ូ ធីតាពៅ មានមុខរបរជាមេធាវី និងមានកូនប្រុសបីនាក់ ឈ្មោះគួច ចំរើនរដ្ឋ , គួច ចំរើនជាតិ និង គួច ចំរើនភព៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៩ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម