ព័ត៌មានជាតិ
ទូតឥណ្ឌូនេស៊ី ចុះឈ្វេងយល់ពី សក្ដានុពល និងឱកាសវិនិយោគ ក្នុងខេត្តស្វាយរៀង
លោក Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះស្វែងយល់អំពី សក្ដានុពល និងឱកាសវិនិយោគ ក្នុងខេត្តស្វាយរៀង ដើម្បីប្រមូលព័ត៌មានផ្សេងៗជូនដល់អ្នកវិនិយោគឥណ្ឌូនេស៊ីសិក្សា ពីឱកាសវិនិយោគនៅក្នុងខេត្តមួយនេះ។

នៅក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែមិថុនានេះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានជួយសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់លោកក្នុងរយៈពេល ៣ថ្ងៃមកនេះ ក្នុងទឹកដីខេត្តស្វាយរៀង ដែលលោក និងក្រុមការងារ ទទួលបាននូវធាតុចូលជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍ ស្ថានភាពវិនិយោគ និងសក្ដានុពលសំខាន់នានារបស់ខេត្តស្វាយរៀង ហើយលោកនឹងនាំយកព័ត៌មានទាំងនេះជូនដល់អ្នកវិនិយោគឥណ្ឌូនេស៊ី ដើម្បីសិក្សាពីឱកាស វិនិយោគក្នុងខេត្តស្វាយរៀង។
ជាមួយនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ថ្លែងអំណរគុណចំពោះ លោកអភិបាលខេត្តដែលបានផ្ដល់នូវការយកចិត្តទុកដាក់ និងការពារយ៉ាងល្អប្រសើរដល់ប្រជាជនឥណ្ឌូនេស៊ី ដែលកំពុងធ្វើការក្នុងខេត្តស្វាយរៀង និងសំណូមដល់អាជ្ញាធរខេត្តជួយការពារបន្តទៀត។

លោក លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង គាំទ្រចំពោះគម្រោងវិនិយោគនានាដែលឥណ្ឌូនេស៊ីមានបំណងចង់មកបណ្តាក់ទុននៅខេត្តស្វាយរៀង នាពេលខាងមុខ ហើយចំពោះជនបរទេសទាំងអស់ រួមទាំងប្រជាជនឥណ្ឌូនេស៊ីផងដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្តស្វាយរៀង គឺអាជ្ញាធរខេត្តយកចិត្តទុកដាក់បំផុត គាំពារ និងការពារ សន្តិសុខសុវត្ថិភាពជូនពួកគាត់ជានិច្ច។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏មានសេចក្ដីសង្ឃឹមជឿជាក់ថា បន្ទាប់ពីជំនួបជាមួយឯកអគ្គរដ្ឋទូតនៅថ្ងៃនេះ វិនិយោគិនឥណ្ឌូនេស៊ី នឹងអញ្ជើញមកវិនិយោគនៅក្នុងខេត្តស្វាយរៀង ខណៈដែលកន្លងមកមិនទាន់មានអ្នកវិនិយោគ ឥណ្ឌូនេស៊ីនៅក្នុងខេត្តស្វាយរៀងនៅឡើយទេ។

លោកអភិបាលខេត្តបានបញ្ជាក់ជូន លោកទូតអំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានរួមមាន វិស័យសេដ្ឋកិច្ចឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ ១០ ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រ និងសេវាកម្មនានាជាច្រើនទៀត៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


