ព័ត៌មានជាតិ
ព្រះចៅអធិការវត្តពាមជំនីក ស្នើសុំអាជ្ញាធរជួយដោះស្រាយរឿងមានគេចង់រំលោភយកដីវត្ត
ព្រះចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ពាមជំនីក នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល បានស្នើដល់អាជ្ញាធរខេត្តនេះ ជួយរកដំណោះស្រាយ ដោយមានពលរដ្ឋនៅក្បែរមួយរូបចង់យកដីវត្តទៅធ្វើកម្មសិទ្ធផ្ទាល់របស់ខ្លួន។ មិនតែប៉ុណ្ណោះ បុគ្គលរូបនោះ ថែមទាំងចង់លុបផ្នូរដូនតារបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរវត្តនោះចោលទៀតផង។

ព្រះចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ពាមជំនីក បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ថា អ្នកដែលចង់បានដីរបស់វត្តនេះ មានឈ្មោះថា សៀង រ៉េន រស់នៅភូមិក្បែរវត្ត។ រូបគាត់ ចង់យកដីគរុភ័ណ្ឌរបស់វត្តទៅធ្វើជាកម្មសិទ្ធរបស់ខ្លួន ខណៈដីនេះត្រូវបានព្រះចៅអធិការវត្តអនុញ្ញាតឲ្យពុទ្ធបរិស័ទសម្រាប់ធ្វើដំណើរ និងទីបញ្ចុះសពរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត។ បើតាមព្រះចៅធិការវត្ត គឺបុគ្គលខាងលើចង់លុបផ្នូររបស់ដូនតាគេចោល ហើយចង់យកធ្វើជាកម្មសិទ្ធ(ធ្វើផ្លូវ)ទៅកាន់ដីរបស់ខ្លួនផ្ទាល់ទៅវិញ។

ព្រះចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ពាមជំនីក បានឲ្យដឹងទៀតថា បន្ទាប់ពីចង់បានដីរបស់វត្ត ហើយត្រូវបានព្រះចៅអធិការ និងពុទ្ធបរិស័ទតវ៉ា ស្ត្រីខាងលើនេះ បានបង្កើតរឿងអាស្រូវដល់ព្រះចៅអធិការ ដោយចោទព្រះអង្គថា មានស្រីមានកូនទៅវិញ ដោយសារតែខឹង ព្រះចៅអធិការមិនព្រមធ្វើតាមខ្លួនដែលចង់លុបផ្នូរ ដូនតារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត។ បើតាមព្រះចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ស្រ្តីរូបនោះថែមទាំងប្តឹងព្រះចៅអធិការ ទៅសាលាដំបូងខេត្តកណ្តាលពីបទបរិហាកេរ្តិ៍ថែមទៀត។

ចំពោះរឿងនេះ មេឃុំកំពង់ហ្លួង បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីមិនសូវដឹងស៊ីជម្រៅនោះទេពាក់ព័ន្ធនិងរឿងដីនេះ។ លោកស្រីមេឃុំកំពង់ហ្លួង បានអះអាងថា លោកស្រី មិនទាន់ដឹងច្បាស់ថាដីនោះ ជារបស់គរុភ័ណ្ឌវត្ត ឬរបស់បុគ្គលដែលបានអះអាងខាងលើនោះទេ ដោយទុកករណីនេះឲ្យថ្នាក់លើដោះស្រាយ។យ៉ាងណាក៏ដោយ ព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទ បានស្នើឲ្យអាជ្ញាធរស្រុក ខេត្ត ជួយរកយុត្តិធម៌ដល់ព្រះអង្គ និងពួកគាត់ផងជុំវិញករណីនេះ។
មកដល់ពេលនេះ សារព័ត៌មាន«កម្ពុជាថ្មី» មិនទាន់អាចស្វែងការទាក់ទងសុំការបំភ្លឺ និងបកស្រាយពីសំណាក់អ្នកស្រី សៀង រ៉េន ដែលត្រូវបានព្រះចៅអធិការ និងនិងពុទ្ធបរិស័ទចំណុះជើងវត្ត ពាមជំនីក បាននៅឡើយទេ៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


