Connect with us

ព័ត៌មានជាតិ

អាយុទើប១៣ឆ្នាំក្លាយជាជនសង្ស័យចោរ​លួចម៉ូតូត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​

បានផុស

នៅ

ជនសង្ស័យ២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ​ ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​៩ និង៥០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ស្រី​កង​ស្រូវ ភូមិ​កណ្ដាល​ សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃា​ត់ខ្លួនទី​១ ឈ្មោះ សំ​រិត ចាវ ភេទ​ប្រុស អាយុ​២០ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ​ស្នាក់នៅ​ភូមិ​ព្រែក​តា​គង់ ​សង្កាត់​ចាក់អង្រែលើ ខ​ណ្ឌ​មា​ន​ជ័យ ។ ទី​២ ឈ្មោះ ម៉ក់ លាង​ហេង ភេទ​ប្រុស អាយុ១៣​ឆ្នាំ មុខរបរ​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ព្រែក​តា​គង់​ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ក​យ បូ​រិន្ទ ភេទ​ប្រុស អាយុ២៩​ឆ្នាំ មុខរបរ​ជា​អ្នក​ត​ខ្សែ​​កាប ស្នាក់នៅ​សង្កាត់​ចា​ក់អង្រែ​ក្រោម ​ខណ្ឌមា​នជ័យ ។​

​បើតាម​សម្ដី​បុរស​ដែល​​ជា​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ ម៉ាក ហុង​ដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក្យ​ស្លាក​លេខ បាត់ដំបង1Q-8191 មក​ឡើង ​ត​ ខ្សែកាប​តែ​មិនបាន​ដក​សោ​ម៉ូតូ​ចេញពី​ម៉ូតូ​នោះ​ទេ ខ​ណៈ​ពេលដែល​គាត់​ឡើង​បាន​ប្រហែលជា​កម្ពស់៣​ម៉ែត្រ ក៏​មាន​ជនសង្ស័យ២​នាក់​ ​មក​សួរនាំ​គាត់​ពី​នេះ​ពី​នោះ ​ពេលនោះ​គាត់​ក៏បាន​ឡើង​ទៅលើ​បង្គោល​ភ្លើង​ប្រហែលជា​៥ម៉ែត្រ ​ស្រាប់តែ​ជនសង្ស័យ​ទាំង២​នាក់​នេះ​បា​នធ្វើ​សកម្មភាព​បញ្ឆេះ​ម៉ូតូ​រប​ស់គាត់​ហើយ​ឡើង​ជិះ​បំណង​គេចខ្លួន ពេលនោះ​គាត់​ក៏​ចុះ​មកក្រោម ​នឹង​បាន​ស្រែក​​ថា ចោរ​ៗ ខណៈ​ពេល​នោះ​ក៏​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបា​លរ​លួស​កំពុងតែ​ជិះ​ម៉ូតូ​ល្បាត​ក៏​ដេ​ញ​តាម និង​ទំនាក់ទំនង​តាម​វិទ្យុ​ទាក់ទង​ឱ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ​ជួយ​ស្ទាក់ ដេ​ញតាម​ជនសង្ស័យ​រហូតមកដល់​ភូមិ​តា​ឡី សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ទើប​ជនសង្ស័យ​ទាំង២​នាក់ ​ផ្ដួល​ម៉ូតូ​រត់​ចូល​ក្នុង​ទឹក​បឹង ទើប​សមត្ថកិច្ច​ឡោមព័ទ្ធ​ចា​ប់បាន​ទាំង ២​នាក់​តែ​ម្តង ។​

ជនសង្ស័យ​ទាំង២​នាក់​ត្រូវ​បាន​នាំទៅ​កាន់​ជំនាញ​ព្រហ្មទណ្ឌ​ខ​ណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម