ព័ត៌មានជាតិ
ក្រសួងអប់រំសហការជាមួយអង្គការសង្គមស៊ីវិលដាក់ឱ្យប្រើប្រាស់សៀវភៅការពារកុមារនៅតាមសាលារៀន
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅប្រតិបត្តិជុំវិញកិច្ចការពារកុមារនៅតាមសាលារៀនទូទាំងប្រទេស។
គម្រោងនេះសម្រេចចេញជាផ្លូវការក្រោមកិច្ចសហការរបស់អង្គការ Save the Children (SCI) អង្គការទស្សនពិភពលោក (WVI-C) អង្គការ PLAN ជាមួយក្រសួងអប់រំ។

លោក ពុត សាមិត្ត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ យុវជន និងកីឡា បានលើកឡើងថា សៀវភៅណែនាំប្រតិបត្តិ ស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀននេះ សមស្របតាម គោលនយោបាយស្តីពីសាលាកុមារមេត្រី ដែលមានយុទ្ធសាស្ត្រសំខាន់ៗចំនួន៦ ក្នុងនោះយុទ្ធសាស្ត្រទី៤ នៃក្របខណ្ឌ សាលាកុមារមេត្រីគឺ សុខភាព សុវត្ថិភាព និងកិច្ចការពារកុមារ ធានាថា “កុមារទាំងអស់ ចូលរួមក្នុងការសិក្សា” បានទទួលការថែទាំ និងគាំទ្រលើកទឹកចិត្ត អំពីបុគ្គលនិងស្ថាប័នអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជួយឱ្យកុមារមានសុខភាពល្អ និងសុវត្ថិភាព ព្រមទាំងការពារពួកគេ ពីអំពើហិង្សាគ្រប់ទម្រង់នៅក្នុងសាលារៀន គ្រួសារ និងសង្គម។ លោកថា ការដាក់ទណ្ឌកម្មលើរាងកាយ ផ្លូវចិត្ត និងផ្នែកស្មារតីនៅតាមសាលារៀនត្រូវបានហាមឃាត់ ដូចមានចែងក្នុង មាត្រា៣៥ នៃច្បាប់ស្តីពីការអប់រំ និងមាត្រា១២ នៃអនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។

ក្រៅពីនេះ សៀវភៅណែនាំប្រតិបត្តិស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន ក៏ជួយជំរុញការអនុវត្តគោលនយោបាយ ស្តីពីកិច្ចការពារកុមារនៅតាមសាលារៀន និងជាជំនួយដល់ សាលារៀន ក្នុងការអនុវត្តទទួលបានប្រសិទ្ធភាព និងវិជ្ជាជីវៈក្នុងការបង្ការទប់ស្កាត់ ឆ្លើយតបនិងបញ្ជូន កុមារទៅទទួល សេវាគាំទ្រត្រឹមត្រូវ និងសមស្រប ព្រមទាំងសេវាផ្តល់ការប្រឹក្សាផ្លូវចិត្ត ប្រកបដោយភាពកក់ក្ដៅ មានភាពជឿជាក់ និងទំនុកចិត្តចំពោះកុមារដែលរងផលប៉ះពាល់ពីអំពើហិង្សា និងការកេងប្រវ័ញ្ចផ្សេងៗនៅក្នុង គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

សេចក្ដីប្រកាសព័ត៌មានរួមរបស់អង្គការ អង្គការ Save the Children អង្គការទស្សនពិភពលោក និង អង្គការ PLAN បានលើកឡើងថា ការបណ្ដុះបណ្ដាលជុំវិញការយល់ដឹងអំពីសៀវភៅណែនាំប្រតិបត្តិ ស្ដីពីកិច្ចការពារកុមារ នៅក្នុងសាលារៀន និងបរិបទនៃហិង្សាលើកុមារទទួលបានភាពជោគជ័យ ខណៈគម្រោងបានគាំទ្រ និងផ្សព្វផ្សាយសៀវភៅនេះ ដោយកំណត់វិធីពង្រឹងកាការពារ និងឆ្លើយតបហិង្សាលើកុមារនៅកម្រិតសាលារៀន និងសហគមន៍។

លោកស្រី ប៊ីយ៉ាងកា ខលីយ័រ នាយកស្ដីទីអង្គការ Save the Children ប្រចាំកម្ពុជាលើកឡើងថា «ខ្ញុំសូមថ្លែងអំណរគុណ និងអរគុណចំពោះអ្នកគាំទ្រទាំងអស់ ជាពិសេសភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងគំនិតផ្ដួចផ្ដើមនៃសុវត្ថិភាពក្នុងការសិក្សា។ គម្រោងដែលយើងកំពុងបង្ហាញ គឺអាចធ្វើទៅបានដោយការគាំទ្រដ៍សប្បុរសរបស់ពួកគេ ហើយនឹងមានផលប៉ះពាល់រយៈពេលវែង មិនត្រឹមតែសម្រាប់កុមារដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងប៉ុណ្ណោះទេ ថែមទាំងបានមកពីមេរៀនដែលបានរៀនផងដែរ ដែលអាចបង្កើតបាន នៅក្នុងគម្រោង និងគោលនយោបាយនាពេលអនាគត»។
លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោក បានលើកឡើងដែរថា អង្គការទស្សនពិភពលោក ដឹងថា បញ្ហានេះ ទាមទារការចូលរួមពីសហគមន៍មួយទាំងមូល ដើម្បីការពារកុមារពីអំពើហិង្សា។ គម្រោងសាកល្បងរបស់យើងបានបង្ហាញថា នៅពេលដែលសិស្សានុសិស្ស សមាជិកនៃគណៈកម្មាធិការឃុំ ដើម្បីស្ដ្រី និងកុមារ គ្រូបង្រៀន ឪពុកម្ដាយធ្វើការជាមួយគ្នា ពួកគេអាចធ្វើឱ្យសាលារៀន និងសហគមន៍ក្លាយជាកន្លែងមានសុវត្ថិភាពទាំងអស់ដែលកុមារសមនឹងទទួលបាន»៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


