Connect with us

ព័ត៌មានជាតិ

ផ្សារ​ធំ​ទីពីរ​ក្នុង​ខេត្ត​ស្វាយរៀង​ ចែក​ជូន​តូប​​ដល់​អាជីវករ​ ១២០ តូប លក់​ដូរដោយ​ឥត​គិត​ថ្លៃ

បានផុស

នៅ

ផ្សារ​មរតក​ ដែល​ជា​ផ្សារ​ធំ​ទីពីរ​ក្នុង​ខេត្ត​ស្វាយរៀង​​វិនិយោគ​អស់​ទឹកប្រាក់ជាង ១ លាន​ដុល្លារ បាន​ផ្តល់​តូប​ដល់​អាជីវករ​ ចំនួន ១២០ តូប លក់ដូរ​ដោយឥតគិតថ្លៃ ដើម្បី​សម្រួលដល់បងប្អូនប្រជាកសិករ ទិញឬលក់ បន្លែ ផ្លែ ឈើ ត្រីសាច់ និងសម្ភារ:ប្រើប្រាស់សំខាន់ៗនៅជិតផ្ទះ និងសហគមន៍របស់ពូកគាត់តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សុធា អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមរតកបាន​បញ្ជាក់ថា ផ្សារមរតកជាផ្សារធំទី២ នៅលើទឹកដីក្រុងស្វាយរៀង​បន្ទាប់​ពីផ្សារ​វាលយន្ត។ ផ្សារ​នេះ​បាន​វិនិយោគ​អស់​ទឹកប្រាក់​ជាង ១ លាន​ដុល្លារ ដោយបែងចែក​ជា ៣ ប្រភេទ​ មាន​តូប​សរុប​ចំនួន ៣៦៥ តូប។ ក្នុង​នោះ​តួប​ក្រោម​ដំបូល​ផ្សារ​ធំ​មាន​ចំនួន ២៤៥ តូប​ ប្រភេទ​ស្តង់​ជុំវិញ​ផ្សារ​ចំនួន ៧២ ស្តង់ និង​ស្តូប​ផ្សារ​ក្រមួន ឬ​ផ្សារ​មេឃ​ចំនួន ១២០ តូប ហើយ​តូប​ដែល​ចែកជូនដល់​ពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​ដោយ​ឥត​គិត​ថ្លៃគឺ​ស្តូប​ផ្សារ​ក្រមួន ឬ​ផ្សារ​មេឃ​ចំនួន ១២០ តូប។

លោក សោម សុធា មានប្រសាសន៍បន្តទៀតថា ផ្សារមរតកនឹងរៀបចំរួចរាល់ ១០០% នៅត្រឹមខែកក្កដានេះ ហើយ​ក្រោយពេល​បើកដំណើរការ អាជីវករ​អាច​ចូលមក​លក់ដូរ​ក្នុងពេល​ឆាប់ៗនេះ មានទាំងប្រភេទ បន្លែ ត្រី សាច់ អាហារ ផ្លែឈើ ទំនិញជាច្រើនប្រភេទទៀត។

លោកអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិ ទើបលោកមានឱកាសបានវិនិយោគនិងការ អភិវឌ្ឍន៍លើទឹកដីខេត្តស្វាយរៀង ក្នុងនោះក៏មានការគាំទ្រពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អាជ្ញាធរដែនដីនិងស្ថាប័នដែលមានការពាក់ព័ន្ធជួយសម្របសម្រួលដល់ក្រុមហ៊ុនរបស់លោក ក្នុងការបង្កើតផ្សារមរតកនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាជនក្នុងក្រុងស្វាយរៀង និងសហគមន៍នេះកាន់តែងាយស្រួល ប្រកបអាជីវកម្មផ្សេងៗ៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម