ព័ត៌មានជាតិ
គម្រោងសាងសង់រូបសំណាកពងទាកូន និងបង្កងខេត្តតាកែវបានផ្អាកហើយ
គម្រោងសាងសង់រូបសំណាកពងទាកូនស្រែរនោង និងបង្កងនៅខេត្តតាកែវ បានផ្អាកហើយក្រោយមានប្រតិកម្មពីមហាជន។ ខេត្តតាកែវមានផលិតផលល្បីល្បាញ និងសក្តានុពលតាមរយៈភូមិមួយផលិតផលមួយ គឺ បង្កង និងពងទាកូន។
លោក លី សាវ៉េត អ្នកនាំពាក្យរដ្ឋបាលខេត្តតាកែវបានប្រាប់កម្ពុជាថ្មីតាមទូរសព្ទថា គម្រោងសាងសង់រូបសំណាកពងទាកូនស្រែរនោង និងបង្កងទឹកសាបតាកែវ មកដល់ពេលនេះបានផ្អាកហើយ។ កន្លងទៅអាជ្ញាធរខេត្តមានបំណងសាងសង់រូបសំណាកពងទាកូនស្រែរនោង និងបង្កទឹកសាបដែលជាអាហារប្រចាំតំបន់របស់ខេត្តតាកែវ តែក្រោយមានប្រតិកម្មពីមហាជន គម្រោងនេះក៏បានផ្អាកទៅវិញ។


លោកបញ្ជាក់យ៉ាងដូច្នេះថា “គម្រោងនេះបានផ្អាកសិន មិនដឹងរដ្ឋបាលខេត្តនៅថ្ងៃខាងមុខ មានផែនការនឹងសាងសង់បន្តទៀតឬយ៉ាងណាទេ”។
លោកថា ពងទាកូនឃុំស្រែរនោង ជាកន្លែងដែលកសិករបានចាប់ផ្ដើមភ្ញាស់ពងទារបៀបសិប្បនិមិត្តមុនគេ តាមរយៈជនជនជាតិចិនមករស់នៅស្រុកខ្មែរក្នុងសម័យអាណានិគមបារាំង។ ដោយឡែកបង្កងទឹកសាបខេត្តតាកែវ ជាអាហារដ៏ពិសេស ហេតុនេះបានជាដល់រដូវបង្កងម្តងៗចាប់ពីខែវិច្ឆិកា ពលរដ្ឋគ្រប់ទិសទីបានមកសាករសជាតិបើទោះបីតម្លៃថ្លៃក៏ដោយ។
លោកបន្តថា ពងទាកូនស្រែងរនោង និងបង្កងទឹកសាបគឺជាផលិតផលម្ហូបអាហារប្រចាំនៅខេត្តតាកែវ ហើយភាពល្បីល្បាញនៃបង្កងខេត្តតាកែវ ក៏ជាផ្នែកមួយដែលបានទាក់ទាញទេសចរឆ្ងាយជិតចង់មកលេងខេត្តចំណាស់មួយនេះ។
ភ្ញៀវទេសចរណ៍មួយចំនួន ដែលមកខេត្តតាកែវក្រៅពីកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ការធ្វើទេសចរណ៍ម្ហូបអាហារក៏មានប្រជាប្រិយភាព និងមានការគាំទ្រច្រើន។
លោក លី សាវ៉េតបានបញ្ជាក់ថា នៅទូទាំងរាជធានីខេត្តមានរូបតំណាងផ្សេងៗគ្នាដូចជា ខេត្តកំពតមានទុរេន និងខេត្តកំពង់ស្ពឺមានស្ករត្នោតជាដើម។ ដោយឡែករូបសំណាកបង្កង និងពងទាកូននេះ ពុំមែនជារូបតំណាងឱ្យខេត្តតាកែវនោះទេ ប៉ុន្តែជារូបតំណាងឱ្យផលិតផលដែលមានសក្តានុពលប្រចាំខេត្តតាកែវ ឯរូបតំណាងឱ្យខេត្តតាកែវ គឺរូបព្រះវិស្ណុ។


លោកបញ្ជាក់ថា ប្រតិកម្មពីមហាជនដែលលើកឡើងកន្លងទៅថា ការសាងសង់រូបសំណាកបង្កង និងពងទានកូនជារូបតំណាងឲ្យខេត្តគឺជាការយល់ច្រឡំប៉ុណ្ណោះ។
កន្លងទៅនេះ អាជ្ញាធរខេត្តតាកែវបានលើកគម្រោងស្ថាបនារូបសំណាកបង្កង និងរូបសំណាកពងទាកូន ដែលជាមុខម្ហូបដ៏មានសក្កានុពលប្រចាំខេត្តតាកែវ។ ក្រោយលេចឮពីគម្រោងសាងសង់រូបសំណាកទាំង២ ក៏ទទួលរងការរិះគន់ពីមហាជននៅលើបណ្តាញសង្គមហ្វេសបុក ដែលថាការយកពងទាកូន និងបង្កមិនសមស្របជាសំណង់និមិត្តរូបខេត្តតាកែវ ដោយសារភូមិសាស្ត្រ ប្រវត្តិសាស្រ្ត និងមិនមានគុណសម្បត្តិតំណាងជាអត្តសញ្ញាណខេត្តនោះទេ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៨ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា