ព័ត៌មានជាតិ
អភិបាលក្រុងប៉ោយប៉ែត ប្រែក្លាយពីសំណង់មិនរៀបរយទៅជាសួនច្បារតេជោ ឈ្នះឈ្នះ នៅកណ្តាលទីក្រុង
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក្រោមដំបូលសន្តិភាព និងនយោបាយ ឈ្នះឈ្នះ បានប្រែក្លាយពីសំណងមិនរៀបរយតាមចំណីផ្លូវជាតិលេខ៥ និងផ្លូវរថភ្លេីងកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅជាសួរច្បារ”តេជោឈ្នះឈ្នះ” ដំបូងគេដែលមិនធ្លាប់មានលេីទឹកដីជាយដែនកម្ពុជា-ថៃ តាមផែនការមេនៃការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាឲ្យល្អប្រសើររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជាពិសេសក្រុងប៉ោយប៉ែតសម្រេចបានប្រមាណ៧០%ហើយ។

សួនច្បាប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ មានប្រវែងជាង២៨៤ម៉ែត្រ ស្របតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចមុខស្តងតាងួន រហូតដល់ច្រកចូលបុរីខេអិន។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបន្តថា ការស្ថាបនាសួនប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ ផ្តេីមចេញពីនយោបាយ ឈ្នះឈ្នះ ដោះស្រាយសំណង់មិនរាបរយក្រោមការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានតាំងលំនៅលើដីចំណីផ្លូវសាធារណៈជាង៤០គ្រួសារក្នុងពេលកន្លងមក ទេីបពួកគាត់យល់ព្រមរុះរើដោយស្ម័គ្រចិត្តចេញពីទីតាំងនេះ ដើម្បីឲ្យអាជ្ញាធរធ្វើការអភិវឌ្ឍតំបន់នេះទៅជាប្រយោជន៍សាធារណៈរួម។

លោកបន្តថា ដោយទទួលបានការសន្តោសប្រណីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រជាពលរដ្ឋទាំងជាង៤០គ្រួសារទទួលបាននូវដីកាន់កាប់ដោយស្របច្បាប់ ក្នុង១គ្រួសារ១ឡូតិ៍ក្បាលដី នៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ តាមរយៈលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោផងដែរ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបន្តអោយដឹងទៀតថា សួននេះបានសម្រេចបាន៧០%ហេីយ។ ដោយឡែកចំពោះមុខបន្តទៀត តាមផែនការរបស់លោកនឹងផ្វេីការសាងសងរង្វង់មូលមាត់ច្រកអន្តរជាតិប៉ោយប៉ែតឡេីងវិញតាមអ្វីដែលក្រសួងជំនាញអនុញាតដោយរៀបចំអោយមានផ្លូវដេីរត្រឹមត្រូវចូលទៅកាន់អាគារច្រកទ្វារអន្តរជាតិប៉ោយប៉ែតហេីយភ្ជាប់មកវិញបន្តដល់សួនច្បារតេជោ ឈ្នះឈ្នះ ដេីម្បីអោយមានសោភ័ណភាព និងសណ្តាប់ធ្នាប់ដូចជាស្រុកអារញប្រទេសថៃជាប់នឹងព្រំដែនយេីង៕
អត្ថបទ៖ ពៅ






-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


