ព័ត៌មានជាតិ
កងកម្លាំងសឹករងឧត្តរមានជ័យ ចូលរួមទទួលប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ ទៅកាន់ទីតាំងធ្វើចត្តាឡីស័ក
កងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានចូលរួមទទួលប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ ដើម្បីមកកាន់ទីតាំងធ្វើចត្តាឡីស័ក បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ១៩ នៅប្រទេសថៃ។

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានចាត់តាំងកម្លាំងចំនួន១២នាក់ និងរថយន្តចំនួន០៤គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក គង់ ខ្នា មេបញ្ជការរង ដោយសហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ ចូលរួមដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ មកកាន់ទីតាំងធ្វើចត្តាឡីស័កចំនួន០៤គោលដៅ(វិទ្យាល័យ ហ៊ុន សែន សំរោង, វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ, ផ្ទះសំណាក់ ឧត្តម រដ្ឋា និងមន្ទីរពេទ្យ បង្អែកខេត្ត) ក្រុងសំរោង ខេត្តឧត្តរមានជ័យ។



នេះជាថ្ងៃទីពីរហើយ ដែលកងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ សហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលរង់ចាំទទួលប្រជាពលរដ្ឋមកពីប្រទេសថៃ នៅច្រកអន្តរជាតិអូរស្មាច់។ គិតត្រឹមម៉ោង១៤និង៣០នាទីល្ងាច ថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋសរុបចំនួន២២៣នាក់ ស្រីចំនួន៥៥នាក់ ដែលបានឆ្លងដែនពីប្រទេសថៃ មកដល់ទឹកដីកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ និងបានដឹកជញ្ជូនពួកគាត់មកកាន់ទីតាំងចត្តាឡីស័ក ដែលបានកំណត់ទុកតាមផែនការ៕


ដោយ៖ ចាន់ ធី
សូមចុចអាន៖ បិទផ្លូវសាធារណៈជាង 4 គីឡូម៉ែត្រ ជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


