ព័ត៌មានជាតិ
លោក ហង់ ជួនណារ៉ុន៖ សូមឱ្យពិភពលោកទាំងមូលមានភាពស្រស់បំព្រង គ្មានសង្គ្រាម
លោក ហង់ ជួនណារ៉ុន បានបួងសួងនៅក្នុងពិធីបុណ្យផ្កាយ២០២២នេះ ឱ្យពិភពលោកចៀសឆ្ងាយពីសង្គ្រាម ស្គាល់តែសុខសន្តិភាព ខណៈប្រពៃណីនៅក្នុងពិធីបុណ្យផ្កាយនេះ ប្រជាជនទាំងអស់អាចសម្តែងបំណងប្រាថ្នា ក៏ដូចជាក្តីសង្ឈឹមរៀងៗខ្លួន។

រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លែងដូច្នេះ នាឱកាសចូលរួមជាអធិបតីភាពក្នុងពិធីបើកនៃពិធីបុណ្យផ្កាយនាថ្ងៃ ០៨ ខែ កក្កដា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងបរិវេណមហាវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមជាមួយវត្តមានរបស់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ។
ការប៉ងប្រាថ្នានេះធ្វើឡើងស្របពេលប្រជាជនជប៉ុនមានទំនៀមទម្លាប់ សរសេរបំណងប្រាថ្នារបស់ពួកគេដាក់លើក្រដាសពណ៌មួយ រួចព្យួរនឹងមែកឬស្សី ដើម្បីឱ្យបានសម្រេចតាមអ្វីខ្លួនប៉ង ហើយផ្ញើវាទៅកាន់ឋានសួគ៌ ដោយពិធីបុណ្យផ្កាយប្រព្រឹត្តទៅរៀងរាល់ថ្ងៃទី០៧ ខែកក្កដា ក្នុងមួយឆ្នាំម្តង។
បន្ថែមពីនេះ លោកនិយាយថា ពិធីបុណ្យផ្កាយ បានផ្តល់ឱកាសឱ្យប្រជាជន ក៏ដូចជានិស្សិតកម្ពុជា និងជប៉ុនបានបង្ហាញ និងចែករំលែកពីវប្បធម៌រវាងគ្នាទៅវិញទៅមក ដែលធ្វើឱ្យចំណងមិត្តភាពកម្ពុជាជាមួយជប៉ុនកាន់តែ ជិតស្និទ្ធ និងរឹងមាំឥតល្ហែ។
ដោយសារការអុកឡុកពីវីរុសកូវីដ-១៩ ពិធីបុណ្យផ្កាយ ឬ Tanabata Festival នេះខកខានរៀបចំជាលក្ខណៈផ្ទាល់អស់រយៈពេល ២ឆ្នាំមកហើយ ដោយកាលពីពីរឆ្នាំកន្លងទៅ កម្មវិធីនេះប្រព្រឹត្តទៅជាលក្ខណៈអនឡាញ តែប៉ុណ្ណោះ។ ទន្ទឹមនឹងការវិលត្រឡប់មករៀបចំដោយផ្ទាល់នាឆ្នាំ ២០២២ នេះ នៅក្នុងពិធីបើកនៃពិធីបុណ្យផ្កាយ គេមានរៀបចំជារបាំជូនពរ ការសម្តែងភ្លេងដោយក្រុមស្គរជប៉ុន ការប្រគុំតន្រ្តី ការចាក់ចម្រៀងមិត្តភាពកម្ពុជា-ជប៉ុន និងការថ្លែងសុន្ទរកថាពីសំណាក់ លោក ហង់ ជួនណារ៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
គួរបញ្ជក់ថា បន្ទាប់ពីពិធីបើកក្បាលនៃពិធីបុណ្យផ្កាយនាថ្ងៃសុក្រ នៅថ្ងៃសៅរ៍ ទី ០៩ កក្កដា មានពិធីសំខាន់ៗនៅក្នុងពិធីបុណ្យផ្កាយនឹងរៀបចំឡើងនៅអគារ CJCC ដដែល ដោយអ្នកចូលរួមអាចស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន សកម្មភាពទាក់ទងនឹងចំណេះដឹង-វប្បធម៌ជប៉ុនមួយចំនួន ការប្រគុំតន្រ្តីខ្នាតតូច និងការសរសេរបំណងប្រាថ្នារបស់ខ្លួនចងភ្ជួរលើដើមឬស្សី ជាដើម៕ វង្ស លីលី

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


