ព័ត៌មានជាតិ
អភិបាលក្រុងកំពង់ឆ្នាំងចុះពិនិត្យជំនន់ទឹកភ្លៀងជន់លិចផ្លូវក្នុងភូមិដំណាក់ពពូល
យោងសំណូមពរប្រជាពលរដ្ឋរស់នៅភូមិដំណាក់កំពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងស្ដីពីសា្ថនភាពជំនន់ទឹកភ្លៀងម្តងៗលិចលំនៅឋាន និងផ្លូវផងនោះ នៅព្រឹកថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០២២ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង រួមនិងលោកស្រី កែវ សុផាត ចៅសង្កាត់កំពង់ឆ្នាំង ចុះមកប្រជុំសម្របសម្រួលរកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាជួសជុលផ្លូវក្នុងភូមិឡើងវិញ។

នៅក្នុងពិធីប្រជុំនេះលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ថា ដោយសារតែបងប្អូនប្រជាពលរដ្ឋ កន្លងទៅចាក់ដីសាងសង់លំនៅដ្ឋាន មិនដាក់ប្រព័ន្ធលូទឹកមុខផ្ទះឲ្យបានត្រឹមត្រូវ ទើបពេលមានភ្លៀងបានជន់លិចបែបនេះ។
លោកក៏បានបញ្ជាក់ដែរថា ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋបានលុះ ត្រាតែកាយប្រឡាយតាមបណ្ដោយផ្លូវ ដោយប្រជាពលរដ្ឋត្រូវចូលរួម ដាក់លូតសមមុខផ្ទះរៀងៗខ្លួន ប៉ុន្តែបងប្អូនត្រូវចូលរួមបដិភាគក្នុងការកាយប្រឡាយផងដែរ។

ប្រជាពលរដ្ឋនៅក្នុងពិធីប្រជុំនេះក៏បានស្ម័គ្រចិត្តបដិភាគថវិកាដើម្បីរួមចំណែកក្នុងការរំដោះទឹកកាយប្រឡាយ និងដាក់លូតាមមុខផ្ទះរបស់ពួកគាត់ផងដែរ។ ដូច្នេះក្នុងពេលឆាប់ចាប់ខាងមុខនេះប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនិងមន្ត្រីជំនាញនិងគិតគូរជួសជុលផ្លូវចំណុចខាងលើនេះឡើងវិញ ដើម្បីជួយសម្រួលចរាចរណ៍ និងកុំឱ្យទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។

មន្ត្រីជំនាញបានឲ្យដឹងថា ផ្លូវបឹងធំស្ថិតនៅក្នុងភូមិដំណាក់ពពូល ខាង លើនេះកំពុងរងការខូចខាតយ៉ាងខ្លាំង ប៉ុន្តែកន្លងមកគឺបានជាប់កិច្ចកង់ត្រាជាមួយអង្គការចៃការ ជួយជួសជុលកសាងទើបអាជ្ញាធរនិងមន្ត្រីជំនាញមិនហ៊ានជួសជុលនិងទើបធ្វើការខូចខាតកាន់តែមានសភាពធ្ងន់ធ្ងរទៅ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


