ព័ត៌មានជាតិ
មន្រ្តីអាជ្ញាធរជាតិអប្សរា ៖ ការសាងសង់សំណង់ខុសច្បាប់ នៅតែបន្តមានក្នុងតំបន់អង្គរ
អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានលើកឡើងថា ការសាងសង់សំណង់ខុសច្បាប់ នៅតែបន្តមានក្នុងតំបន់វប្បធម៌អង្គរ។ មន្ត្រីរូបនេះ បញ្ជាក់ថា ការកើនឡើងនៃសំណង់អគារក្នុងតំបន់រមណីយដ្ឋានអង្គរនេះ អាចជាសម្ពាធនៃផលប៉ះពាល់ដល់របៀបរបរ ទំនៀមទម្លាប់ ប្រពៃណី និងប្រាង្គប្រាសាទនៅក្នុងតំបន់បេតិកភ័ណ្ឌរបស់កម្ពុជា បើគ្មានវិធានការទប់ស្កាត់។

ក្នុងកិច្ចសម្ភាសជាមួយ«កម្ពុជាថ្មី» លោក ឡុង កុសល ថ្លែងថា នៅក្នុងបរិបទបច្ចុប្បន្ន បញ្ហាកំពុងប្រឈម នៅក្នុងតំបន់អង្គរ គឺការកើនឡើងនៃការហូរចូលមករស់នៅក្នុងតំបន់បេតិកភ័ណ្ឌនេះជាបន្តបន្ទាប់ពីសំ ណាក់ប្រជាពលរដ្ឋខាងក្រៅ ដោយបានទិញដី ហើយសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់អង្គរ។
បើតាមលោក ឡុង កុសល គឺបញ្ហានេះ កើតមានឡើងជាយូរមកហើយ ប៉ុន្តែក្នុងរយៈពេលថ្មីនេះ ពិសេស ក្នុងពេលកម្ពុជារៀបចំការបោះឆ្នោត បញ្ហានៃការទិញលក់ដីធ្លី និងសកម្មភាពសាងសង់សំណង់អគារខុស ច្បាប់ ពុំស្របតាមបទដ្ឋានបច្ចេកទេស តែងតែកើតមាន។

មន្ត្រីនៃអាជ្ញាធរជាតិអប្សរារូបនេះ គូសបញ្ជាក់ថា ការទប់ស្កាត់សំណង់ខុសច្បាប់នៅតំបន់អង្គរ គឺកិច្ចការដ៏ មានសារៈសំខាន់សម្រាប់លើកកម្ពស់របស់តម្លៃរមណីយដ្ឋានវប្បធម៌អង្គរកម្ពុជា កុំឲ្យឥទ្ធិពលខាងក្រៅ ជ្រៀតចូល ដែលអាចធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ របៀបរបរនៃការរស់នៅ ជំនឿសាសនា ទំនៀម ទម្លាប់ ប្រពៃណីរបស់ប្រជាជននៅក្នុងតំបន់បេតិកភ័ណ្ឌដ៏ល្អផូរផង់របស់កម្ពុជា។
តែបើទោះបីជាបញ្ហាសំណង់ខុសច្បាប់នៅក្នុងតំបន់អង្គរនៅតែបន្តកើតមានឡើងក៏ដោយ ប៉ុន្តែលោក ឡុង កុសល បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា ក៏បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត លើកិច្ចការអភិរក្ស និងជួសជុលប្រាង្គប្រាសាទ ព្រមទាំងការកែលំអរចនាសម្ព័ន្ធរូបវន្ត ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។ ចាប់តាំងពីឆ្នាំ១៩៩២ មកដល់ពេលនេះ ដំណើរការនៃកិច្ចការអភិរក្ស និងជួសជុលរមណីយដ្ឋានអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ មានដំណើរការដោយរលូន និងមានភាពល្អប្រសើរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


