ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ធ្លាប់ធ្វើជាគ្រូបង្រៀនជាង ៣ ឆ្នាំនៅខេត្តព្រៃវែង មុនឡើងតំណែងបន្តបន្ទាប់
តាមជីវប្រវត្តិបានបញ្ជាក់ថា លោក អ៊ុន ចាន់ដា ដែលបច្ចុប្បន្នជាអភិបាលខេត្តកំពង់ចាម ធ្លាប់ធ្វើជាគ្រូបង្រៀនរយៈពេល ៣ ឆ្នាំនៅខេត្តព្រៃវែង អំឡុងឆ្នាំ២០០០ ដល់ ២០០៣។ លោកក៏ធ្លាប់ជាមន្រ្តីបម្រើការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រី មុនទទួលតំណែងជាបន្តបន្ទាប់មកដល់បច្ចុប្បន្ននេះ។
លោក អ៊ុន ចាន់ដា កើតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ១៩៧៦ នៅភូមិចំរេះ ឃុំគោល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោកបានបញ្ចប់ការសិក្សាមធ្យមសិក្សាកម្រិត II នៅឆ្នាំ១៩៩៤ និងនៅឆ្នាំ ១៩៩៩ បញ្ចប់ថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តគីមី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្តមកនៅឆ្នាំ ២០០៦ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
នៅឆ្នាំ ២០១៤ លោកបានចូលជាកម្មសិក្សាការីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល និងនៅឆ្នាំ ២០១៦ បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល។
ទាក់ទងប្រវត្តិការងារវិញ អំឡុងឆ្នាំ២០០០ ដល់ ២០០៣ លោកបង្រៀនកម្រិតមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យពាមរក៍ខេត្តព្រៃវែង។ បន្តមកពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០១១ ជាប្រធានផ្នែកកាត់បន្ថយភាពក្រីក្រនៅទីស្ដីការគណៈរដ្ឋមន្ត្រី។

នៅខែកក្កដា ឆ្នាំ២០១១ លោកបានទទួលការតែងតាំងជាអភិបាលរងខេត្តព្រះវិហារ និងខែសីហាឆ្នាំ២០១៦ បានឡើងជាអភិបាលខេត្តព្រះវិហារ។ ក្រោយមកលោកត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលខេត្តកំពង់ចាម នៅខែមិថុនា ឆ្នាំ២០១៩ ជំនួសលោក គួច ចំរើន ដែលផ្ទេរភារកិច្ចទៅដឹកនាំនៅខេត្តព្រះសីហនុ។
ដោយឡែកក្នុងចំណងគ្រួសារវិញ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ញូង ចរិយា ដែលបច្ចុប្បន្នជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


