ព័ត៌មានជាតិ
លោកបណ្ឌិត សុខ ទូច កំពុងពឹងឧកញ៉ាម្នាក់ឲ្យជួយវិនិយោគផលិត «ស្រាស» របស់ខ្មែរ
នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចម្លោះចិន និងអាមេរិកក្នុងបរិបទថ្មី» នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការជំរុញកម្លាំងផលិតនៅក្នុងស្រុក ប្រសើរជាងអង្គុយរង់ចាំទិញទំនិញនាំចូលពីក្រៅប្រទេស។ ក្នុងនោះដែរ លោកបណ្ឌិត សុខ ទូច បានបង្ហាញគម្រោងចង់វិនិយោគផលិត «ស្រាស» របស់ខ្មែរ។

លោកបណ្ឌិត សុខ ទូច លើកឡើងដូច្នេះថា «ខ្ញុំកំពុងទៅថ្វាយបង្គំលោកឧកញ៉ាមួយរូប ដើម្បីធ្វើឲ្យកម្ពុជាមាន «ស្រាស» របស់ខ្លួនឯងមួយ ដូចសម័យព្រះករុណា សីហនុ»។
ការស្នើសុំវិនិយោគផលិតស្រាសនេះ ស្របពេលបច្ចុប្បន្នកម្ពុជា ក៏មានកន្លែងផលិតស្រាសខ្មែរ ជាយូរមកហើយ។ ប៉ុន្តែសម្រាប់ការផលិត មិនទាន់ស្របតាមបទដ្ឋានបច្ចេកទេស និងស្ដង់ដារត្រឹមត្រូវ ហើយគ្មាននិមិត្តសញ្ញានោះទេ។ ការផលិតស្រាសរបស់ប្រជាជនកម្ពុជា គឺជាការផលិតបែបបុរាណ ដែលពេលខ្លះ បង្កឲ្យមានករណីពុលស្លាប់ជាញឹកញាប់ ផងដែរ។
បន្ថែមពីនេះ លោកបណ្ឌិត សុខ ទូច អះអាងថា កម្ពុជាមានវត្ថុធាតុដើមយ៉ាងសំបូរបែប ដែលអាចយកមកកែច្នៃជាផលិតផលច្រើនមុខ ដើម្បីផ្គត់ផ្គង់នៅក្នុងស្រុក និងអាចឈានទៅផលិតជាផលិតផលតំណាងឲ្យប្រទេសកម្ពុជា សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
បើតាមប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ការជំរុញផលិតកម្មនៅក្នុងស្រុក គឺពិតជាមានសារៈសំខាន់ សម្រាប់ការបង្កើនកម្លាំងផលិត និងទ្រទ្រង់កម្លាំងពលកម្ម។ លោកសង្កត់ធ្ងន់ថា បើត្រឹមជាប្រទេសលក់វត្ថុធាតដើម គឺគ្មានប្រយោជន៍ និងគ្មានប្រសិទ្ធភាពនោះទេ។ ប៉ុន្តែប្រសិនបើកម្ពុជា ក្លាយជាប្រទេស មានផលិតផលកែច្នៃសម្រាប់ផ្គត់ផ្គង់នៅទីផ្សារក្នុង និងក្រៅស្រុក ទើបជាការប្រសើរ និងមានមោទនភាពជាតិ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


