Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី៖ បើខាងអាណាចក្ររីកចម្រើន ពុទ្ធចក្រ ក៏រីកចម្រើនដែរ យើងត្រូវដឹងគុណដល់ស្ថាបនិកសន្តិភាព

បានផុស

នៅ

ប្រជាពុទ្ធបរិសទ្ធ័ខ្មែរមិនដែលភ្លេចទេនូវការធ្វើបុណ្យធ្វើទានសន្សំកុសល និងឧទ្ទិសដល់វិញ្ញណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅ និងតែងបានប្រកាន់ខ្ជាប់ការធ្វើបុណ្យទានប្រចាំឆ្នាំទៅតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋមិនដែលអាក់ខានឡើយ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ឥតសាសនាដែលយកជំនឿសាសនារបស់ជាតិជាសត្រូវដូចប្រជាពលរដ្ឋទូទៅដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យថ្កុំថ្កើងរុងរឿងថែមទៀត នាព្រឹកថ្ងៃទី១៥កក្កដានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងបុត្រ រួមជាមួយមន្ត្រីរាជការ,កងកំលាំងប្រដាប់អាវុធ អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានមូលមតិគ្នានាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗទៅប្រគេនដល់ព្រះសង្ឃចំនួន១៥១វត្តទូទាំងរាជធានីភ្នំពេញសម្រាប់ពិធីបុណ្យចូលព្រះវស្សាដោយបានប្រាព្វឡើងនៅក្នុងបរិវេណវត្តចន្ទ័បុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ។

លោក ឃួង ស្រេង នាឧិកាសនោះបានមានប្រសាសន៍ថា៖ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ពួកគេបានយកសាសនាដែលជាជំនឿរបស់ប្រជាពលរដ្ឋធ្វើជាសត្រូវ ហើយថែមទាំងកាប់សម្លាប់ប្រជាជន ស្លូតត្រង់ រួមទាំងសំលាប់ទាំងផ្លូវអារម្មណ៍ ជំនឿរបស់ប្រជាពលរដ្ឋ អោយស្លាប់ទៅជាមួយដែរ។ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យិជីវិតយើងបានរស់ឡើងវិញ គ្រប់ជំនឿសាសនារស់ឡើងវិញហើយថែមទាំងរីកលូតលាស់ប្រកបដោយភាពសុខដមរម្យនាក្នុងសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធគ្រប់បែបយ៉ាងក្នុងការជឿជំនឿដែលខ្លួនពេញចិត្ត។

លោកបន្តថា បើគ្មានសុខសន្តិភាព គ្មានការរីកចំរើនផ្នែកអាណាចក្រក៏មិនអាចធ្វើឲ្យផ្នែកពុទ្ធ ចក្ររីកចំរើនបានដែរ។ដូច្នេះយើងត្រូវនឹកទៅដល់ស្ថាបនិកសន្តិភាព នោះគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។ គុណបំណាច់ដ៏ធំធេងរបស់សម្តេចបានធ្វើ អោយប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នានិងគ្រប់ដូស ខណៈដែល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺកូវីដ-១៩ ហាក់កំរើកឡើងវិញ។ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា បច្ច័យដែលទួលបានពីពុទ្ធបរិសទ្ធ័ចូលរួមចាប់មគ្គផលនាឱកាសបុណ្យនេះ មានប្រាក់រៀលចំនួន១៣លាន៦សែន៤ម៉ឺន៧០០រយរៀល និងជាង៣០០ដុល្លាសំរាប់ប្រគេនព្រះសង្ឃវត្តចាន់បុរីវង្ស ដោយឡែកសំរាប់វត្តទាំង ១៥១វត្តក្នុងរាជធានីភ្នំពេញក្នុងមួយវត្ត ទទួលបានបច្ចយ័១០០.០០០រៀល,ទៀនព្រះវស្សា១គូ,អង្ករ១០០គីឡូក្រាម,សាដក១,ស្ករស១បាវ,ទឹកដោះគោ១កេស,ទឹកក្រូច៤កេស,ទឹកសុទ្ធ២កេស,មី៤កេស,និងត្រីខ១កេស។

គួរបញ្ជាក់ថា តាមទំនៀមទំលាប់ប្រពៃណីព្រះ ពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយះពេល៣ខែដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើតខែអស្សុជ ។ក្នុងរយះពេលនេះព្រៈសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗពីវត្តនោះទេត្រូវគង់នៅចាំ ព្រះវស្សាក្នុងវត្តរហូតគ្រប់៣ខែដើម្បីរៀនសូត្រធម៏អារ្យ ក្បួនច្បាប់​តាពិទ្ធានុញ្ញាតិ​​​ដោយខិតខំផ្ចង់សំភីសិក្សារៀនសូត្រក្រោមពន្លឺភ្លើងទៀនព្រះវស្សាដែលបានដុតបំភ្លឺងោយឆេះរហូតមិនអោយដាច់។រយះពេល៣ខែនេះហើយដែលពុទ្ធបរិសទ្ធ័ត្រូវបំពេញកុសលជួយផ្គត់ផ្គង់ដល់ព្រះសង្ឃដែលជាស្រែបុណ្យនៅ ពេលព្រៈសង្ឃមិនអាចនិមន្តចេញបិណ្ឌបាត្របាន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖​ ទំនាក់ទំនងរវាងកងទ័ពកម្ពុជា-ថៃ​ កាន់តែល្អប្រសើរ​ក្រោយពីចុះ​ហត្ថលេខា​កាលពីខែកុម្ភៈកន្លងទៅ

ជីវិតកម្សាន្ដ១៤ នាទី មុន

រ៉ាប៊ី ប្រតិកម្មឆ្លើយតបបន្ទាប់មានគេរិះគន់រឿងជូនលុយឪពុកម្តាយនារដូវភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២៦ នាទី មុន

Pancake ត្រូវគេដាក់រហស្សនាមថា “កំពូលតារាបង្ហាញម៉ូដពិភពលោក” កម្រមានរឿងអាស្រូវ

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

បាងកក ដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀតដើម្បីរំដោះទឹកចេញពីទីក្រុង

នយោបាយ៥៥ នាទី មុន

អ្នកនយោបាយ មើលឃើញតាំងពីដំបូងថា បក្សភ្លើងទៀនមិនអាចចងសម្ព័ន្ធភាព ជាមួយគណបក្ស ៣ផ្សេងទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម